ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បន្ត​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ​នៅតាម​មូលដ្ឋាន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នេះ ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​សំណាក់​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ អាជ្ញាធរ​បាន​បន្ត​យុទ្ធនាការ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។​

​យុទ្ធនាការ​នេះ​ដឹកនាំ​ដោយ​លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សា​មិត្ត ប្រធានការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធាន​ការិយាល័យ លោក ជួន ចិត្រ អធិការរង​ខណ្ឌ លោក គីម វុត្ថា ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធាន​ផ្នែក ក្រុម​ការងារ​បាន ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​មាន​៖
* បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ កាត់​សំ​យ៉ាប និង​រុះរើ​តុ កៅអី ផើង​ផ្កា ការសាងសង់​រឹងមាំ នៅលើ​ចិញ្ចើ​ផ្លូវ​លេខ​១៣០ និង​ផ្លូវ​លេខ​១៣៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ជា​លទ្ធផល​៖ ផ្លូវ​លេខ ១៣៦ សរុប​បាន​ចំនួន ៤២​ទីតាំង នៅសល់ ០៤​ទីតាំង កំពុង​បន្ត​អនុវត្ត​, ផ្លូវ​លេខ ១៣០ សរុប​បាន​ចំនួន ១៨​ទីតាំង នៅសល់ ១២​ទីតាំង កំពុង​បន្ត​អនុវត្ត​។​
* ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្មុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ មាន​មហាវិថី​ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះសីហនុ ព្រះ​សុរាម្រិត ព្រះស៊ីសុវត្ថិ ១៣ ១០៦ ១០៨ ១៣០ ១៣៦ ១៥៥ ១៥៤ ជា​លទ្ធផល​៖ ស្ទូច​រថយន្ត​ចត​ឥត​ណ្តា​ប់​ធ្នាប់​ចំនួន ០២​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ និង​ចាក់​សោរ​រថយន្តទិក​នៅនឹងកន្លែ​ង​បាន​ចំនួន ០២​គ្រឿង​, ចាប់​រថយន្ត​ដឹកទំនិញ​ចំនួន ០២​គ្រឿង យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ​។​
* សហការ​ជាមួយ​ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១ ចុះ​ប្រមូល​សំរាម​សេសសល់ និង​បាញ់​ទឹក​លាង​សំអាត​តាម​ដងផ្លូវ និង​ដេប៉ូ​សំរាម​បណ្តោះអាសន្ន​មាន​មហាវិថី ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះ​សុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤​។​
* បន្ត​កាត់​ស្មៅ បាញ់​លាង​សម្អាត​ច្រាំងទន្លេ​ចាប់ពី​សួន​មុខ​ផ្សារ​រាត្រី រហូត​ដល់​សួន​មុខ​ព្រះបរមរាជវាំង និង​សួន​មុខ​វត្ត​បទុម​វតី្ត សួន​លោកតា​ក្រម ង៉ុយ សួន​ចន្ទ​ឆាយា​
* ប្រើ​ម៉ាស៊ីនបូមដី ស្លឹក​ឈើ និង​សំរាម សំអាត​នៅ​សួន​មុខ​ព្រះបរមរាជវាំង រហូត​ដល់​សួន​មុខ​ផ្សារ​រាត្រី សួន​ច័ន្ទ​ឆាយា សួន​វិមានឯករាជ្យ​៕

Filed in: ព័ត៌មានជាតិ