ទាន់ហេតុការណ៍
អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

អាជ្ញាធរ​ខេត្ត​សៀមរាប​នឹង​រៀបចំ​ព្រឹត្តិការណ៍​កំសាន្ត​ក្នុង​ថ្ងៃ​ឈប់សម្រាក​ខាងមុខ ដើម្បី​បង្ហាញ​អត្ថន័យ​សក្តានុពល​ទេសចរណ៍​សុវត្ថិភាព នា​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ អាជ្ញាធរ​ខេត្ត​សៀមរាប​នឹង​រៀបចំ​ព្រឹត្តិការណ៍​កំសាន្ត​ក្នុង​ថ្ងៃ​ឈប់សម្រាក​ខាងមុខ ដើម្បី​បង្ហាញ​អត្ថន័យ​សក្តានុពល​ទេសចរណ៍​សុវត្ថិភាព ។ អាជ្ញាធរ​ខេត្ត​សៀមរាប​ដឹកនាំ​អោយ​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​បង្ហាញ​ឲ្យដឹង​អំពី​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​កំសាន្ត ក្នុង​ថ្ងៃ​សង​ឈប់សំរាក​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​សុវត្ថិភាព និង​ជា​ឱកាស បង្ហើប​ឲ្យមាន​ការវិនិយោគ​រួមគ្នារ​វាង​វិស័យ​សុខាភិបាល​និង​វិស័យសេដ្ឋកិច្ច ក្នុង​ស្ថានភាព​នៃ​វិបត្តិកូ​វីដ​១៩​។ នា​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២០​ខាងមុខ គឺ​ក្នុង​អំឡុង​នៃ​ថ្ងៃ​សង​ឈប់សម្រាក​នោះ អាជ្ញាធរ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប គ្រោង​នឹង​រៀបចំ​ឲ្យមាន​ព្រឹត្តិការណ៍​កំសាន្ត ដើម្បី​បង្ហាញ​និង​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍​សុវត្ថិភាព​។

​គម្រោង​ទាំង​នោះ គឺជា​ដំណើរ​កំសាន្ត​ព្រៃ​ធម្មជាតិ​ក្រៅ​ពី​ប្រាសាទ និង​កម្មវិធី​កំសាន្ត​សប្បាយ​ផ្សេងៗ​ច្រើន​ទៀត រួមទាំង​ការងារ​សន្តិសុខ អនាម័យ​ប្រឆាំង​កូវី​ដ​១៩ ត្រូវបាន​លើកយក​មក​ពិភាក្សា​គ្នា​នៅក្នុង​កិច្ចប្រជុំ​មួយ​ដោយ​មាន​ការចូលរួម​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន ក្នុងនោះ​ក៏​មាន​វិស័យ​ឯកជន ធុរៈ​ជន និង​ប្រតិបត្តិ​ករ​ទេសចរណ៍​។

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សង្កត់ធ្ងន់ថា រយៈពេល​ជាង​កន្លះ​ឆ្នាំ​កន្លងមកនេះ​ដែល​ស្ថិតនៅ​ក្នុង​វិបត្តិកូ​វីដ​១៩ ខេត្តសៀមរាប​បាន​ប្រើប្រាស់​អំឡុង​ពេលនោ ជា​ឱកាស​នៃ​រៀបចំ​ត្រៀម លក្ខណសម្បត្តិ ធ្វើឲ្យ​វិស័យ​ទេសចរណ៍រ​ស់​ឡើងវិ​ញ និង​ប្រសើរ​ជាង​មុន ក្រោយពេល​ដែល​វិបត្តិកូ​វីដ​១៩ ស្ងប់ស្ងាត់​ទៅ​វិញ​។

​យ៉ាងណាក៏ដោយ ក្រោម​ការអនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ ប្រមុខ​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ការចម្លង​វា​រុស​កូវី​ដ​១៩ ចូល​ក្នុង​សហគមន៍ ពុំ​មាន​កើតឡើង​នោះទេ ហើយក៏​ពុំ​មាន​នរណា​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​នេះ​ដែរ​។ មកដល់ពេលនេះ វា​គឺជា​កាលៈទេសៈ​ដែល​ត្រូវ​បាន​គិតគូរ អំពី​ការ​បង្ហើប​ឲ្យមាន​ដង្ហើម​សេដ្ឋកិច្ច​ជា​បណ្តើ​រៗ​ឡើងវិញ តាមរយៈ​នៃ​វិស័យ​ទេសចរណ៍ តែ​វា​មិន​ត្រូវ​បាន​ឃ្លាតឆ្ងាយ​អំពី​ការពង្រឹង​វិធានការ​ប្រឆាំង​កូវី​ដ​១៩ ដើម្បី​សុខភាព​ប្រជាជន និង​ដើម្បី​សុវត្ថិភាព​សហគមន៍​នោះឡើយ​។ ឯកឧត្តម បាន​បន្ថែមថា គោលបំណង​សំខាន់ នៃ​ការរៀបចំ​ព្រឹត្តិការណ៍​កំសាន្ត ក្នុង​ថ្ងៃ​ឈប់សម្រាក​ខាងមុខនេះ វា​ស្មើនឹង​ការផលិត​ស្បត​ផ្សព្វផ្សាយ​មួយ ជាមួយ​នឹង​ការអះអាង​ថា សៀមរាប​-​អង្គរ គឺ​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​របស់​កម្ពុជា ហើយក៏​ជាការ​អំពាវនាវ​ជម្រុញ​ឲ្យមាន​ដំណើរកា​រ​ចរន្ត​ទេសចរណ៍​ក្នុងស្រុក​ផងដែរ និង​ជា​ឱកាស បង្ហើប​ឲ្យមាន​ការវិនិយោគ​រួមគ្នា រវាង​វិស័យ​សុខាភិបាល​និង​វិស័យសេដ្ឋកិច្ច ក្នុង​ស្ថានភាព​នៃ​វិបត្តិកូ​វីដ​១៩ ។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​មាន​សង្ឃឹម​ជឿជាក់​ផងដែរ​ថា ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ឈប់សម្រាក​នេះ នឹង​ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តសៀមរាប នឹង​ទទួលបាន​ចំណូល​មួយ​ផ្នែក ក្រៅ​ពី​អាជីព​ប្រចាំថ្ងៃ និង ធ្វើឲ្យ​ជីវភាព​បងប្អូន​បាន​ធូរស្រាល ក្នុងពេល​ដែល​នៅ​លើ​ពិភពលោក​កំពុង​ជួប​វិបត្តិ​ជម្ងឺ​កូ​វិដ​១៩​នេះ ៕​ ​

Filed in: ព័ត៌មានជាតិ