ទាន់ហេតុការណ៍
អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

​អ្នកតំណាងរាស្ដ្រ​មណ្ឌល​ខេត្ត​កំពង់ចាម បាន​អញ្ជើញ ប្រគល់​ថវិកា​គោលនយោបាយ ជូន​ប្រជា​ពលរដ្ធ​ចំនួន​០៥ គ្រួសារ សង​ផលប៉ះពាល់​ផ្ទះ និង​ដី ដើម្បី​អាជ្ញាធរ​យក​ទីតាំង សាងសង់​ស្ពានបេតុង មួយកន្លែង ក្នុង​ស្រុក​ស្ទឹងត្រង់​​អ្នកតំណាងរាស្ដ្រ​មណ្ឌល​ខេត្ត​កំពង់ចាម បាន​អញ្ជើញ ប្រគល់​ថវិកា​គោលនយោបាយ ជូន​ប្រជា​ពលរដ្ធ​ចំនួន​០៥ គ្រួសារ សង​ផលប៉ះពាល់​ផ្ទះ និង​ដី ដើម្បី​អាជ្ញាធរ​យក​ទីតាំង សាងសង់​ស្ពានបេតុង មួយកន្លែង ក្នុង​ស្រុក​ស្ទឹងត្រង់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) ÷​ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ប្រគល់​ថវិកា​គោលនយោបាយ ជូន​ប្រជាពលរដ្ឋ ០៥​គ្រួសារ សង​ផលប៉ះពាល់​ផ្ទះ និង​ដី ដើម្បី​អាជ្ញាធរ​យក​ទីតាំង សាងសង់​ផ្លូវ និង​ស្ពានបេតុង ១​កន្លែង ស្ថិត​នៅ​ព្រែក​អាចារ្យ​សួន ក្នុង​ភូមិ​ទួល​រកា ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ។​

​សូមបញ្ជាក់​ថា ផ្អែក​តាម​លទ្ធផល នៃ​ការវាយតម្លៃ របស់​ការងារ​ក្រុមបច្ចេកទេស ក៏ដូចជា អាជ្ញាធរ​ឃុំ​ពាម​កោះ​ស្នា ទៅ​លើ​ការសាងសង់​ផ្លូវ និង​ស្ពានបេតុង ១​កន្លែង ស្ថិត​នៅលើ​ទីតាំង​ខាងលើ បានឲ្យដឹងថា មាន​ប្រជាពលរដ្ឋ រស់​នៅ​សងខាង​ស្ពាន ចំនួន ០៥​គ្រួសារ ដែល​បាន​ទទួលរង​ផលប៉ះពាល់​លំនៅដ្ឋាន ។ ដោយ​ពិនិត្យឃើញ​ស្ថានភាព​លំបាក ក៏ដូចជា ផ្អែក​តាម​គោលនយោបាយ ក្នុង​ការដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ក្រុមការងារ ក៏​បាន​ផ្ដល់ជូន​នូវ​សំណង​ខាងលើ ទៅតាម​ស្ថានភាព​ជាក់ស្ដែង ។​

​គួរ​រំលឹក​ដែរ​ថា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ របស់​បងប្អូន​ប្រជាពលរដ្ឋ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ផ្ដល់​ជាង​ចំណងដៃ នូវ​ស្ពានបេតុង ១​កន្លែង មាន​ទំហំ​បណ្ដោយ​ប្រវែង ៩០​ម៉ែត្រ គុណ​និង​ទទឹង ៩,៦០​ម៉ែត្រ ដោយ​ត​ភ្ជាប់​ពី​ភូមិ​ទួល​រកា ឆ្ពោះទៅ​ភូមិ​ដី​លើ នៃ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ៕

Filed in: ព័ត៌មានជាតិ