ទាន់ហេតុការណ៍
អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​ជន​ងាយ​រងគ្រោះ​ចាស់ជរា​គ្មាន​ទីពឹង នៅក្នុង​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ចុង​សប្តាហ៍​កន្លងទៅ​នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត ដឹកនាំ​ដោយ​លោកស្រី លាង ហៃ​ជាវ តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា ដោយ​មាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា មន្ត្រី​អនុសាខា អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម បាន​រៀបចំ​ពិធី​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត ទៅ​ផ្តល់ជូន​ជន​ងាយ​រងគ្រោះ និង​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន ១៤៣ គ្រួសារ នៅក្នុង​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត ពិធី​នេះ​រៀបចំ​ធ្វើឡើង​នៅក្នុង​បរិវេណ​វត្ត​រកា ស្ថិតក្នុង​ភូមិ​គីឡូ​១២ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត​។

​នា​ឱកាស​នោះ លោកស្រី​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា និង ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក អ្នក​មាន​ជំងឺ ជន​ងាយ​រងគ្រោះ ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ និង​ចាស់ជរា​គ្មាន​ទីពឹង ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ និង​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ប្រកាន់យក​នូវ អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ។

​លោកស្រី​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ជំងឺ​កូវី​ដ​១៩ នៅលើ​ពិភពលោក មិនទាន់​ភូមិ​ស្ដៅ​នៅឡើយ​ដូច្នេះ​លោក​ជំទាវ​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​អនុវត្ត​វិធី​
​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូវី​ដ​១៩ (Covid-19) ដូចខាងក្រោម​៖

១. លាងដៃ​ឲ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​អាល់កុល​លាងដៃ ឬ​អាល់កុល​ហ្សែ​ល ។
២. ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក ឬ​កណ្តាស់​ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ រួច​បោះចោល​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ ។​
៣.​ជៀសវាង​ប៉ះពាល់​ជិតស្និត​ជាមួយ​អ្នក​ដែល​មាន​គ្រុ​នក្តៅ ក្អក ឬ​ផ្តាសាយ ។​
៤.​ជៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់ ។​
៥.​បរិភោគ​អាហារ​ចម្អិន​ឆ្អិន​បានល្អ ។​
៦.​ស្វាគមន៍​ដោយ​សំពះ ជំនួស​ការ​ចាប់ដៃ​។​
​ករណី​សង្ស័យ សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ១១៥ ដោយ​ឥតគិតថ្លៃ​។​

​ចំពោះ​អំណោយ​ផ្តល់ជូន​រួមមាន​៖ អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ស្កសរ​១​គីឡូក្រាម ធុង​ទឹក​ជ័រ​ចំណុះ​១៤​លីត្រ ១ ម្រេច​១​កញ្ចប់​តូច អាវយឺត​១​កញ្ចប់ និង​ថវិកា​មួយចំនួន​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ