ទាន់ហេតុការណ៍
អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​៖ អាគារ​រដ្ឋបាល​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ សាងសង់​បាន​៩០​ភាគរយ​ហើយ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ បាន​បន្ត​ឆ្លៀតពេល​ចុះទៅពិនិត្យ ការងារ​សាងសង់​អាគារ​រដ្ឋបាល មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ជា​ថ្មី​ម្ដងទៀត ដើម្បី​ជំរុញ​ឲ្យ​ក្រុម​ជាង ប្រឹងប្រែង​ស្ថាបនា​ឲ្យបាន​ឆាប់​រួចរាល់​តាម​ការ​កំណត់ និង​ប្រិតប្រៀង​គុណភាព​ស្របតាម​ស្តង់ដារ​បច្ចេកទេស​។​

​ជា​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ និង​ជំរុញ​ការងារ​ជា​ប្រចាំ​ឃើញថា អាគារ​រដ្ឋបាល​ប្រណីត​របស់​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ ខណ្ឌ​ដូនពេញ​មួយ​នេះ លេចចេញ​ជា​រូបរាង ៩០​ភាគរយ​ហើយ​។ អាគារ​នេះ នឹង​ត្រូវបាន​បញ្ចប់​រួចរាល់ និង​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​
​សូមបញ្ជាក់​ថា អាគារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ជា​សមិទ្ធិផល​ថ្មី​មួយទៀត បន្ទាប់​ពី​អាគារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មករា ដែល​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​រួចមកហើយ​ក្រោម​អធិបតី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផងដែរ​។​

​អាគារ​ទាំងពីរ​នេះ ប្រកប​ដោយ​ប្រណីតភាព និង​ទុកជា​គំរូ​ដល់​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ដទៃទៀត ក្នុង​ការសាងសង់​នាពេល​ក្រោយ​៕

Filed in: ព័ត៌មានជាតិ