ទាន់ហេតុការណ៍
អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

ស្ត្រី​មាន​ផ្ទៃពោះ​និង​កូនស្រី​អាយុ​ប្រហែល​៦​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បុក​និង​កិន​ស្លាប់​យ៉ាង​អណោច​អ​ធម័​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ មាន​ករណី​គ្រោះ​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង បណ្តាលឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ម្នាក់​រួម​និង​កូនស្រី​អាយុ​ប្រហែលជា​៦​ឆ្នាំ​ម្នាក់​ទៀត​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អណោច​អ​ធ័ម ខណៈ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ម៉ាក SHACMAN ពណ៌​ស បុក​ពេញ​ទំហឹង ហើយ​កិន​ពីលើ ទើប​បណ្តាលឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ និង​កូនស្រី​តូច​អាយុ​ប្រែ​ល​៦​ឆ្នាំ ស្លាប់​ភ្លាមៗ គរ​ឲ្យ​សង្វេគ​។​

​ហេតុ​ក​ការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី រសៀល ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ ត្រង់​ចំណុច​រង្វង់​មូល​ទឹករលក​(​ខាង​លិច​ស្ពាន​ថ្មី​) នៃ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​វាលរេញ ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត​។​

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​និយាយថា មុន​ពេល​ជួប​គ្រោះថ្នាក់ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក Shacman ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3F- 0923 បើក​មក​ពី​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​កន្លែងកើតហេតុ បាន​បុក​ម៉ូតូ​ម៉ាក​ស្កុប​ពី​ពណ៌​ស​ពាក់​ផ្លាកលេខ​កំពត​1Q-8833 បើកបរ​ដោយ​ស្ត្រី​រងគ្រោះ​និង​រួម​ដំណើរ​ជាមួយ​កូនស្រី​ក្នុង​ទិសដៅ​ស្របគ្នា ហើយ​រថយន្ត​បង្ក​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង ហើយ​កិន​ពីលើ បណ្តាលឲ្យ​ស្ត្រី​និង​កូន​ដែល​ជិះ​លើ​ម៉ូតូ​ស្លាប់​យ៉ាង​អណោច​អធ័ម​តែម្តង​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា អ្នកបើកបរ​សមត្ថកិច្ច​មិនទាន់​បាន​បង្ហាញ​អត្តសញ្ញាណ​ទេ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​កាន់​ការិយាលយ័​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបា​ល​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​និង​ពិនិត្យ​សំណុំ​ឯកសារ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការបើកបរ​បង្ក​គ្រោះថ្នាក់​។

​ទាក់ទិន​នឹង​កេណី​គ្រោះថ្នាក់​ខាងលើឭ សមត្ថកិច្ច​នគរបាល​ចរាចរ​ខេត្ត បានឲ្យដឹងថា សព​ស្ត្រី​រងគ្រោះ​មានឈ្មោះ សេង កក្កដា អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត និង​កូនស្រី​ម្នាក់​រួម​ដំណើរ​មិន​ស្គាល់​អត្តសញ្ញាណ​អាយុ​ប្រហែល​៦​ឆ្នាំ ដែល​ស្លាប់​ជា​មួយ​ម្តាយ​ដែល​មាន​ផ្ទៃពោះ​ខាងលើ​។

​បន្ទាប់ពី​សមត្ថកិច្ច​ចរាចរណ៍​ខេត្ត​ធ្វើការ​ពិនិត្យ​វាស់វែង​កន្លែងកើតហេតុ​រួចមក ក៏​បាន​ទំនាក់ទំនង​រក​ក្រុមគ្រួសារ​សាច់ញាតិ ដើម្បី​ប្រគល់​សាកសព​ស្ត្រី​រងគ្រោះ​និង​សព​កូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​រថយន្ត​បង្ក​និង​អ្នកបើកបរ​សមត្ថកិច្ច​កំពុង​ធ្វើ​ការសាកសួរ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ