ទាន់ហេតុការណ៍
អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

នគរបាល​ខេត្ត​បន្ទាយមានជ័យ បន្ដ​ល្បាត​តាម​បន្ទាត់​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ចូល​ដី​ថៃ​ខុសច្បាប់ ខណៈ​កំពុង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ កម្លាំង​នគរបាល​វរ​ព្រំដែនគោល ៨១៥ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បន្ដ​ល្បាត​តាម​បន្ទាត់​ព្រំដែន និង​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ក្នុង​ភូមិសាស្ដ្រ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

​ដោយ​ទទួល​បាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​, លោក សួង សៅ មេបញ្ជាការ​នគរបាល​វរ​ព្រំដែន​គោក​៨១៥ បាន​ចាត់​កងកម្លាំង​នគរបាល​ចុះ​ល្បាត​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ចំណុច ០២២០០៣១-១៥០០៨៧២ (IN1960) ស្ថិតក្នុង​ភូមិ​ចាន់​គី​រី ដល់​ចំណុច​០២១៧៧៩៦-១៥០១៣៣៨ (IN1960) ស្ថិតក្នុង​ភូមិ​កណ្តោល ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

​ដោយឡែក កម្លាំង​ប៉ុស្តិ៍​ស្ពាន​ម៉ាឡៃ​បាន​ចុះ​ល្បាត ត្រួតពិនិត្យ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ចាប់ពី​ចំណុច (IN1960) ០២១៧៤៤៤-១៥០១២៥៦ ក្នុង​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ដល់​ចំណុច (IN1960) ០២១៤៩៩៨-១៥០១៦៧៤ ក្នុង​ភូមិ​ក្បាលស្ពាន ឃុំ​ម៉ាឡៃ ស្រុក​ម៉ា​ទ្បៃ​។​
​លោក សួង សៅ បាន​គូសបញ្ជាក់ថា ការចុះ​ល្បាត​ជា​ប្រចាំ​របស់​កម្លាំង​នគរបាល គឺ​ក្នុង​គោលបំណង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដែល​កើតមានឡើង តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ជាពិសេស​ទប់ស្កាត់​ពល​ករ​ខ្មែរ​មិន​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន​ចូល​ទៅក្នុង​ទឹកដី​ថៃ​ខុសច្បាប់ ខណៈ​នៅ​ប្រទេស​ថៃ ក៏​កំពុង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ នេះ​ដូច​គ្នា​ផងដែរ​។​

​ជាមួយគ្នានេះ លោក សួង សៅ ក៏​បាន​ផ្តាំផ្ញើ​ដល់​ពលករ​ខ្មែរ កុំ​ចាញ់បោក​មេខ្យល់​បន្តទៅទៀត ខណៈ​បច្ចុប្បន្ន​ការ​ឆ្លងដែន​ចូល​ទៅក្នុង​ទៅ​ដី​ថៃ គឺ​មិន​អនុញ្ញាត​ឡើយ​។

​បន្ថែម​ពី​នេះ រថយន្ត​តាក់ស៊ី​នៅ​ប្រទេស​ថៃ ក៏​មិន​ហ៊ាន​ដឹក​ពលករ​ខ្មែរ​នោះ​ឡើយ ព្រោះ​បើ​រថយន្ត​តាក់ស៊ី​ណា​ហ៊ាន ដឹក​មនុស្ស​ដោយ​គ្មាន​ការពិនិត្យ​សុខភាព​ត្រឹមត្រូវ នឹងរង​នូវ​ការផាកពិន័យ​។​

​លោក​មេបញ្ជាការ ក៏​មិន​ភ្លេច​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ត្រូវ​ខិតខំ​យកចិត្តទុកដាក់ អនុវត្ត​បទបញ្ជា​របស់​ថ្នាក់លើ​ដែល​បាន​ណែនាំ និង​អប់រំ​បន្ដ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចាំ​ការពារ​សុខភាព រក្សា​អនាម័យ បាន​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ចៀសផុត​ពី​ជំងឺ​កូវី​ដ​-១៩៕

Filed in: ព័ត៌មានជាតិ