ទាន់ហេតុការណ៍
អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​សម្ពោធ​ដាក់​ដំណើរការ​ប្រើប្រាស់​អាគារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មករា ជា​ផ្លូវការ បន្ទាប់ពី​សាងសង់​រួចរាល់​អស់​មួយរយៈ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ អាគារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មករា​ប្រកបដោយ​ប្រណីតភាព​ដែល​រើ​ពី​ទីតាំង​ខាងកើត ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ទល់មុខ​រង្វង់​មូល​វត្ត​សំពៅ​មាស មកកាន់​ទីតាំង​ថ្មី​កាច់ជ្រុង​ខាងជើង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ត្រូវបាន សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ក្រោម​អ​ធីបតី​ភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី លោក លីម សុភា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​៧​មករា ព្រមទាំង អភិបាលរងខណ្ឌ មេបញ្ជាការរង នាយទាហាន នាយទាហានរង ចំណុះឲ្យ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រា​ធានី​ភ្នំពេញ​ជាច្រើន​រូប​ទៀត​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ​និង​អបអរសាទរ​ចំពោះ​សមិទ្ធផល​ថ្មី​នៃ​អាគារ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​៧​មករា​នេះ ដែល​អាច​ទុក​ជា​ប្រយោជន៍​រួម​ក្នុង​ការចូលរួមចំណែក ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ដូច្នេះ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា ដែល​មាន​បញ្ហា​ចង់​ទំនាក់ទំនង ស្វែងរក​ការអន្តរាគមន៍​ពី​សមត្ថកិច្ច អាវុធហត្ថ​ខណ្ឌ​៧​មករា សូម​ទៅកាន់​ទីតាំង ចូល​តាម​ក្លោងទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ អូរ​ឡាំ​ពិ​កបត់​ទៅ​ខាងឆ្វេង​ដៃ ជ្រុង​ខាងជើង​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​បន្ថែម​ថា អាគារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មករា​ថ្មី​នេះ មាន​បណ្តោយ ២៥.២០​ម៉ែត្រ ទទឹង ១៣.៣៦​ម៉ែត្រ កម្ពស់​៥​ជាន់ បំពាក់​នូវ​សម្ភារៈ​ប្រណិត​ស្តង់ដា​ទំនើប និង​មាន​បញ្ចូល​នូវ​រចនាបទ​បែប​ខ្មែរ​បុរាណ ត្រូវបាន​សាងសង់​រួចរាល់​តាំងពី​ចុងឆ្នាំ​២០១៩ តប​តាម​ការណែនាំ ចង្អុលបង្ហាញ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​តែងតែ​ណែនាំ​ដល់​មេបញ្ជាការ​អាវុធហត្ថ​គ្រប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ កសាង​ហេដ្ឋារចនាសម្ព័ន្ធ សាងសង់​អាគារ​ជំរុំ​ជម្រក បន្ទាយ​ស្នាក់នៅ ពី​ថ្នាក់ជាតិ​រហូត​ដល់​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ​តែ​ដោយ​មាន​បញ្ហា​ការ​ផ្ទុះឡើង នូវ​ជំងឺ​ឆ្លងកូវី​ដ​១៩ ទើប​អាគារ​មូលដ្ឋាន​នេះ ត្រូវ​បាន​ពន្យា​ការសម្ពោធ​រហូតមកដល់​បច្ចុប្បន្ននេះ ហើយ​អាគារ​នេះ​ក៏​ត្រូវបាន​ចាត់ទុកជា​គំរូ​សម្រាប់​សាងសង់​អាគារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ផ្សេងៗ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ