ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរលើគោលការណ៍សមធម៌ និងមិនទុកនរណាម្នាក់ចោល ដោយមិនទទួលបានការថែទាំ ព្យាបាលឡើយ។

ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និង នវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានបន្តបម្រើសេវាថែទាំព្យាបាល យ៉ាងសកម្មនៅតាមមន្ទីរពេទ្យ និងត្រៀមបម្រើសេវាសង្គ្រោះ នៅតាមទីតាំងរៀបចំកម្មវិធីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទូទាំងប្រទេសនាពេលកន្លងមក។

ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា បានជំរុញ មន្ទីរពេទ្យគ្រប់កម្រិតបន្តធ្វើឱ្យ ប្រសើរឡើងនូវគុណភាពសេវាថែទាំ និងព្យាបាលព្រមទាំង បម្រើសេវា ប្រកបដោយក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈ។

បន្ថែមពីលើនេះ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា បានលើកយកសំណួរទាក់ទង នឹងភាពជាអ្នកដឹកនាំមកឆ្លុះបញ្ចាំងឱ្យឃើញថា ការដឹកនាំមិនមែនជាអាជីព ដែលគេអាចរៀនចេញពីសាលាបានទេ ប៉ុន្តែភាពជាអ្នកដឹកនាំ គេអាចរៀនបាននៅគ្រប់ស្ថានភាព ព្រោះការរៀនសួរសំណួរល្អនាំឱ្យកើតចេញជាប្រយោជន៍ ឬជាការអភិវឌ្ឍ។

ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា បន្ថែមថា ដូចគ្នានេះដែរ ភាពជាអ្នកដឹកនាំ ក៏កើតចេញពីការគិតគូរ ដែលអាចឱ្យគេយល់ឃើញ ពីផលវិបាករបស់ការសម្រេចចិត្តអ្វីមួយបានច្បាស់លាស់ និងអាចឱ្យក្រុមការងារទទួលយកនូវការសម្រេចចិត្តនោះ និងចូលរួមអនុវត្ត ។ ក្នុងន័យនេះ សាស្រ្តាចារ្យ ជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់ ធ្វើការដឹកនាំដោយប្រើប្រាស់ ភាពជាអ្នកដឹកនាំជាជាងប្រើប្រាស់ឋានៈឬតួនាទី ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ