ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រួមជាមួយថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានានៅក្នុងសហគមន៍សំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលក្រសួងអភិវឌ្ឍន៍ជនបទ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥។

យោងតាមរបាយការណ៍ របស់លោកប្រធានសហគមន៍សំបូរមានជ័យ បានបង្ហាញឱ្យឃើញថាសហគមន៍ មានសមាជិកសរុបចំនួន ២ ២៧៣នាក់ មកពីឃុំចំនួន ១០ឃុំ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ។ សហគមន៍នេះ មានផ្ទៃដីចំការរួម ១៣ហិកតា សម្រាប់ដាំបន្លែ/បន្លែផ្ទះសំណាញ់ មានសមត្ថភាពផលិត ៥០០០ តោន/ឆ្នាំ, មានក្រុមសន្សំ និងក្រុមឥណទាន, និងមានឃ្លាំងស្តុកសម្រាប់ប្រមូលនិងផ្គត់ផ្គង់ស្រូវ បន្លែ ផ្លែឈើ និងស្មៅចំណីសត្វ។ លើសពីនេះទៀត សហគមន៍ក៏មានផលិតលក់ប្រេងស្លឹកគ្រៃ ផលិតជីធម្មជាតិ ជីលាមកសត្វ ជីកំប៉ុស្ដិ៍សម្រាប់លក់ឱ្យសមាជិកសហគមន៍។

ឯកឧត្តម ឆាយ ឫទ្ធិសែន ក្នុងឱកាស និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលជាសមាជិកសហគមន៍ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍។

ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន បានជម្រាបជូនអំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍនៅតំបន់ជនបទ ដោយបច្ចុប្បន្នក្រសួងចំនួន ៣ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងសហការគ្នា ជាសហថាមពល ដែលហៅកាត់ថាក្រុមការងារ “ត្រី-វិស័យ” ធ្វើការជំរុញនិងអភិវឌ្ឍសហគមន៍នៅតំបន់ជនបទឱ្យមានការរីកចម្រើនកាន់តែឆាប់រហ័ស។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានបន្ដជម្រាបជូនអំពីតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការជំរុញការអភិវឌ្ឍ តាមរយៈការលើកកម្រិតគុណភាពផ្លូវឱ្យមានភាពធន់នឹងអាកាសធាតុ, លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ, ការអភិវឌ្ឍសហគមន៍និងចលនាភូមិគំរូ, ព្រមទាំងការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិតដើម្បីឱ្យប្រជាពលរដ្ឋមានមុខរបរនិងរកប្រាក់ចំណូលបន្ថែម ក្នុងគោលដៅធ្វើឱ្យសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព។

ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែនក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលកន្លងមកក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ដ្រី និងក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនជាលំដាប់ ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

រដ្ឋមន្ដ្រី បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា ការពារនូវសមិទ្ធផលនានានៅក្នុងមូលដ្ឋាន ដែលរាជរដ្ឋាភិបាលបានកសាងឱ្យបានល្អប្រសើរ ដែលអាចបម្រើផលប្រយោជន៍បានយូរអង្វែ។ ជាចុងក្រោយរដ្ឋមន្ដ្រី បាននាំយកអំណោយ និងថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់ក្រុបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍សម្រាប់គាំទ្រដល់ប្រតិបត្តិការរបស់សហគមន៍ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ