ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា បាន​ថ្លែងយ៉ាង​ច្បាស់​ៗ កាលពី​ថ្ងៃ​ទី​២៥ ខែមីនា​ថា AI មិន​អាច​ចូល​ទៅ​ជំនួស​មនុស្ស​បាន​ទេ ប៉ុន្តែ​មនុស្ស​ក៏​ត្រូវការ​វា ដើម្បី​ទំនើប​កម្ម​ក្បួន​វេជ្ជសាស្ត្រ ។

ឯកឧត្តម ឈាង រ៉ា បាន​បញ្ជាក់​នៅ​ក្នុង​សិក្ខាសាលា​«​បញ្ញា​សិប្បនិម្មិត និង​សុខាភិបាល ៖ ការ​រក្សា​មនុស្ស​ជា​គន្លង​ស្នូល​នៃ​នវានុវត្តន៍​» ថា «AI គឺជា​ឧបករណ៍​ដ៏​មាន​អានុភាព ប៉ុន្តែ​ក្នុង​វេជ្ជសាស្ត្រ មនុស្ស​ជា​អ្នក​កំណត់​ទិស​ដៅ និង​សម្រេច ព្រមទាំង​ទទួលខុសត្រូវ​រាល់​ផល​ប៉ះពាល់​ទាំងឡាយ​របស់ AI» ។

ឯកឧត្តម ឈាង រ៉ា ក៏បាន​បន្ត​ថា AI កំពុង​មានការ​រីក​ចម្រើន​ខ្លាំង ប៉ុន្តែ​វិស័យ​សុខាភិបាល​នៅ​តែ​ជា​វិស័យ​ដែល​ផ្អែក​លើ​មនុស្ស​ជា​ចម្បង ។ ហើយAI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ ប៉ុន្តែ​អាច​ជួយ​បង្កើន​សមត្ថភាព​ក្នុង​ការ​វិភាគ ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​បាន​លឿន។ រីឯ​ការ​សម្រេចចិត្ត​ផ្នែក​វេជ្ជសាស្ត្រ នៅ​តែ​ជា​ការ​សម្រេចចិត្ត​របស់​មនុស្ស​ដោយ​មាន​ទំនួល​ខុស​ត្រូវ និង​ក្រមសីលធម៌​ច្បាស់លាស់ ។

ឯកឧត្តម ឈាង រ៉ា បាន​បន្ត​ទៀត​ថា AI អាច​ជួយ​លើកកម្ពស់​ផ្នែក​សុខភាព​សាធារណៈ ការ​តាមដាន​ជំងឺ​រាតត្បាត និង​ការ​វិភាគ​ទិន្នន័យ ដូចនេះ​ការ​បណ្តុះបណ្តាល​និស្សិត​វេជ្ជសាស្ត្រ ត្រូវ​បញ្ចូល​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ប៉ុន្តែ​ត្រូវ​រក្សា​សមត្ថភាព​គិត​វិភាគ និង​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​មនុស្ស​ផ្ទាល់ ។

ឯកឧត្តម ក៏​បាន​បញ្ជាក់​ថា កម្ពុជា​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​បរិវត្ត​កម្ម​បច្ចេកវិទ្យា ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ហើយ​ក្នុង​បរិបទ​ឌី​ជី​ថ​ល ។

ឯកឧត្តម ឈាង រ៉ា បាន​បន្ត​ទៀត​ថា AI គួរ​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​សម្រាប់​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល និង​ការ​បណ្តុះបណ្តាល​ទំនើប ប៉ុន្តែ​មិនមែន​ជា​កត្តា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​សិក្សា​ឡើយ ហើយ​ជំរុញ​ឲ្យ​វេជ្ជបណ្ឌិត​បន្ត​យកចិត្តទុកដាក់ ក្នុង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត ដោយ​មាន​ទំនួល​ខុស​ត្រូវ ក្រ

មសីលធម៌ និង​ផ្តោត​លើ​មនុស្ស​ជា​គន្លង​ស្នូល ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​សុខាភិបាល​ឱ្យ​កាន់តែ​ប្រសើរ និង​សមភាព​សម្រាប់​ប្រជាពលរដ្ឋ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ