ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN Resident Coordinator) ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ពិសេសផ្តោតលើការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាបាននូវសន្តិសុខនិងសុវត្ថិភាពព័ត៌មានជូនដល់ប្រជាពលរដ្ឋកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី ក្នុងជំនួបនោះបានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧ នេះ ក្រសួងព័ត៌មានបានប្រែក្លាយខ្លួនជាស្ថាប័នកិច្ចការសាធារណៈរបស់រាជរដ្ឋាភិបាល ដែលដឹកនាំការងារគ្រប់គ្រងសន្តិសុខព័ត៌មានដោយផ្អែកលើសសរស្តម្ភ ៣ គឺ៖ សិទ្ធិទទួលព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយបែបទំនើប និងបណ្តាញសង្គមកើនឡើង ការធានាឱ្យពលរដ្ឋទទួលបានព័ត៌មានដែល «ពិត មានប្រភពច្បាស់លាស់ និងមានសុវត្ថិភាព» គឺជាកិច្ចការចម្បងបំផុតមួយរបស់ក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រី ក្នុងកិច្ចពិភាក្សានោះដែរបានជម្រាបជូនលោកស្រី Vladanka អំពីវឌ្ឍនៈភាពនិងភាពជោគជ័យនៃយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលបានអនុវត្តនៅក្នុង២៥រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍រំលេចពីសារៈសំខាន់នៃយុទ្ធនាការនេះថាបានរួមចំណែកក្នុងការបង្កើនសមត្ថភាពពលរដ្ឋឱ្យមានភាពធន់នឹងឥទ្ធិពលអវិជ្ជមាននៃព័ត៌មានក្លែងក្លាយ។ មិនតែប៉ុណ្ណោះ យុទ្ធនាការនេះបានបណ្តុះស្មារតី និងបង្កើតទម្លាប់មហាជនឱ្យចេះវិភាគ ត្រិះរិះ និងការពារខ្លួនពីគ្រោះថ្នាក់នៃព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ការបង្កើតព័ត៌មានក្លែងក្លាយ រាប់ទាំងព័ត៌មានក្លែងក្លាយដោយបច្ចេកវិទ្យាAi ផងដែរក្នុងយុគសម័យឌីជីថល។

ចំណែកលោកស្រី Vladanka Andreeva បានបង្ហាញការគាំទ្រចំពោះយុទ្ធនាការនេះ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានាដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងសុខុមាលភាពរបស់យុវវ័យ។

ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសនោះដែរ បានជម្រាបបានជម្រាបជូនលោកស្រី Vladanka អំពីការពង្រឹងសណ្តាប់ធ្នាប់ និងវិជ្ជាជីវៈសារព័ត៌មានដែលក្រសួងព័ត៌មានបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងចំណោមកិច្ចការអាទិភាពដទៃទៀត ដើម្បីធានាសុវត្ថិភាពព័ត៌មាន តាមរយៈការពង្រឹងការគោរពក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានសម្រាប់ផ្តល់ព័ត៌មានពិត មានគុណភាពក្នុងបរិបទឌីជីថល និងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រដល់ការលើកកម្ពស់គុណភាពព័ត៌មាន និងការពង្រឹងតួនាទីរបស់សារព័ត៌មានក្នុងការបម្រើប្រយោជន៍សង្គមដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដូចជា UNESCO និង OHCHR ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន។ ភាគីទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រែក្លាយបញ្ហាប្រឈមនៃបច្ចេកវិទ្យា ឱ្យទៅជាកាលានុវត្តភាព ដើម្បីកសាងសង្គមកម្ពុជាឱ្យមានភាពធន់ ពោរពេញដោយចំណេះដឹង និងព័ត៌មានពិតច្បាស់លាស់ សម្រាប់ការអភិវឌ្ឍដោយបរិយាបន្ន ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ