ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​

កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894


បាត់ដំបង​៖ ក្​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បានបញ្ជូនក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃ​ទី​០២ មីនា ក្រោយ​​បញ្ចប់​ការ​សួរនាំ និង​ចងក្រង​សំណុំរឿង ។

តាម​រយៈ​របាយការណ៍​ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត លោក សូ ឌី បាន​ឲ្យ​ដឹង​ថា ក្រុម​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ទាំង​០៨​នាក់​នោះ​បាន​បញ្ចប់​ការ​សួរនាំ​ចងក្រង​សំណុំរឿង ហើយ​ពេល​នេះ លោក​មេបញ្ជាការ​ខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​ជំនាញ​បញ្ជូន​ពួក​គេ រួម​ជាមួយ​វត្ថុ​តាង​ផង​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ ។

លោក​បាន​បញ្ជាក់​ថា ក្រុម​ជួញដូរ​គ្រឿងញៀន​ទាំង​០៨​នាក់​នេះ ក្នុង​នោះ មាន​ស្ត្រី​ម្នាក់​ផង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២៧ និង ២៨ កុម្ភៈ ជាមួយនឹង​ការ​រឹបអូស​បាន​វត្ថុ​តាង​«​ថ្នាំ​ញៀន​»​និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

របាយការណ៍​ដដែល​បាន​បង្ហាញ​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​ទាំង​០៨​នាក់​នោះ រួម​មាន​៖ ១-​ឈ្មោះ រិ​ន រ​ម្មណី ភេទ​ស្រី អាយុ​៣១​ឆ្នាំ នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង (​អ្នកលក់​ថ្នាំ​) ២-​ឈ្មោះ យ៉ាំ​ង ខៃ​ស៊ី​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​អ្នក​ចាក់​ភ្លេង នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា (​អ្នកលក់​ថ្នាំ​) ៣-​ឈ្មោះ ម៉ា​ន់ ឌី​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​សំអាងការ នៅ​ភូមិ​បោះ​ពោ​ធ៏ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ (​អ្នកទិញ និង អ្នក​ចាត់ចែង​) ។

៤-​ឈ្មោះ សុខ សុ​វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​អ្នក​ដឹក​បន្លែ នៅ​ភូមិ​អង់ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ៥-​ឈ្មោះ ប៉ោ ម៉ា​ប់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ នៅ​ភូមិ​អង់ សង្កាត់​អូរ​ចា ៦-​ឈ្មោះ ជួប វី​រះ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​ធ្វើស្រែ ៧-​ឈ្មោះ ច្រែង សំបូរ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ជាងសំណង់ ០២​នាក់​នេះ នៅ​ភូមិ​វត្ត​រកា សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង និង​៨-​ឈ្មោះ ប៊ុ​ន វិបុល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ធ្វើស្រែ នៅ​ភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ម៉ា​ល់ ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​០៨​នាក់ មន្ត្រី​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖ គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក (ICE) ចំនួន​០៥​កញ្ចប់ មាន​ទម្ងន់​៤,២២​ក្រាម ថែម​ទាំង​ម៉ូតូ​ចំនួន​០៤​គ្រឿង និង​គោ​យន្ត​កន្ត្រៃ​ផង ។

យ៉ាងណា​ក្ដី ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​០៨​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​លោក​មេបញ្ជាការ​ខេត្ត​បញ្ជា​ឲ្យ​កម្លាំង​ការិយាល័យ​ជំនាញ​បញ្ជូន​ពួក​គេ​ទៅ​ប្រគល់​ជូន​តុលាការ​ហើយ ក្រោយ​បញ្ចប់​ការ​សួ​នាំ និង​ចងក្រង​សំណុំរឿង ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, អន្តរជាតិ