ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ

រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖លោក ​ហុ​ក ហួ​លី​ម នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​របាយ​ការ​ណ៌​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៦ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ដំណើរ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦​នេះ ក្រោម​អធិបតីភាព លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​កម្មវិធី​ប្រ​ប្រឹ​ត្តិ​ទៅនៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង​សុខា​ភ្នំពេញ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ក្នុង​ឆ្នាំ​២០២៦​នេះ ​គ្រោង​នឹង​ដាក់​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទទួល​សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយ តាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ ​«website » ​និង​ទាំង ​App «online.owso.gov.kh» OWSM CAMBODIAGeneral Department of Administration, MOI https://onlinedmk.owso.gov.kh/ ខណៈ​ក្នុង​ឆ្នាំ​២០២៥​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បាន​សម​ទ្ធ​ផល​ជា​ច្រើន គួរ​ឱ្យ​កត់សម្គាល់ លើ​គ្រប់​វិស័យ ។

ស្រប​តាម​ផែនការ​ទិស​ដៅ​ការងារ​ឆ្នាំ​បន្ទាប់ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀម​ដាក់​ដំណើរការ​ប្រព័ន្ធ​ច្រក​ចេញចូល​តែ​មួយ តាម​អន​ឡាញ ត​សម​គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ​«website »​និង​ទាំង​App «online.owso.gov.kh»OWSM CAMBODIAGeneral Department of Administration, MOI https://onlinedmk.owso.gov.kh/​។

លោកនាយក​រដ្ឋបាល​ បន្ត​ថា​ ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ផ្តល់​សេវា​សាធារណៈ​គ្រប់​ប្រភេទ ជូន​ប្រជាពលរដ្ឋ តាម​រយៈ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ បាន​ចំនួន ១១៦.៧២៧​សេវា ដោយ​ទទួល​បាន​ចំណូល​សរុប ៦៩.៧៧៩.៨០០​រៀល (​ហុកសិប​ប្រាំបួន​ប៊ី​លាន ប្រាំពីរ​រយ​ចិតសិប​ប្រាំបួន​លាន ពីរ​រយ​ប្រាំពីរ​ពាន់ ប្រាំបី​រយ​រៀល​) ។

ដោយឡែក រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ក៏​បាន​ផ្តល់​សេវា​សរុប​ចំនួន ៥៥៦.៧៧៨​សេវា ជូន​ប្រជាពលរដ្ឋ​ផង​ដែរ និង​ទទួល​បាន​ចំណូល​ថវិកា​សរុប ចំនួន ៣.១៩១.៤៣៤.៥៨១​រៀល ។ ក្នុង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​គេហទំព័រ ឃ្យូ​.​អ​.​កូដ​. (QR Code web Portal) សម្រាប់​បង្កើត ឃ្យូ​.​អ​.​កូដ​. ស្តង់ដារ ដែល​អាច​ផ្ទៀងផ្ទាត់​តាម​រយៈ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ Veritify.gov.kh សម្រាប់​ដាក់​លើ​អាជ្ញា​បណ្ណ លិខិតអនុញ្ញាត និង​លិខិត​រដ្ឋបាល​ផ្សេង​ៗ ។

លោក​ ហុ​ក ហួ​លី​ម បាន​បញ្ជាក់​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​គម្រោង​វិនិយោគ ​ដែល​បាន​ចុះបញ្ជី​នៅ​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០២៥ សរុប​មាន​ចំនួន​៤៤​គម្រោង និង​បង្កើត​ការងារ​ធ្វើ​ចំនួន ២២.៧០៣​កន្លែង ។

ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​ការងារ​ធនធានទឹក និង​ឧតុនិយម បាន​ស្តារ​ប្រឡាយ​ស្រោច ក្នុង​ខណ្ឌ​កំ​បូល ចំនួន​១​ខ្សែ​ប្រវែង ៧៥០​ម៉ែត្រ សម្រេច​បាន​១០០% និង​ជួល​ជុល​សំណង់​ទ្វារ​ទឹក និង​ដាក់​លូ​ចំនួន​១​ខ្សែ ។ ស្តា​ប្រឡាយ​ស្រោចស្រព​ចំនួន ១​ខ្សែ ប្រវែង ១.០២០​ម៉ែត្រ សម្រេច​បាន​១០០% ស្ថិត​ក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោ ។ ជួសជុល​ជា​ប្រចាំ​ប្រព័ន្ធ​ធារាសាស្ត្រ ទំនប់​សណ្តរ​ក្រាំង​ពង្រ​ក្រោម​៖ ជួសជុល​បង្ហាប់​ថ្ម​មិច លើ​ខ្នង​ទំនប់​ប្រវែង ៩.៩៤២​ម៉ែត្រ លទ្ធផល​សម្រេច​ប​នា​១០០% ស្ថិត​នៅ​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ និង​ជួសជុល​ជើងទេរ​ទំនប់​ប្រវែង ៩.៩៤២​ម៉ែត្រ លទ្ធផល​សម្រេច​បាន ១០០% ស្ថិត​នៅ​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ។

ទាក់ទិន​នឹង​ការងា​រដ្ឋាករទឹក រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០២៥ បាន​ផលិត​ទឹក​ស្អាត​បាន​ចំនួន ៣០៨.៩៤០.៤៥៦​ម៉ែត្រ​គីប ស្មើនឹង​៩៧,០៨%​នៃ​ផែនការ​ឆ្នាំ​២០២៥ និង​បាន​ត​បណ្តាញទឹក​ស្អាត​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ទាំង​១៤ និង​ក្រុង​តា​ខ្មៅ​បាន​ចំនួន ២២.០០៣​បណ្តាញ ។

លោកនាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ផ្នែក​រដ្ឋបាល សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ បានឱ្យ​ដឹង​ថា ការងារ​អនុវត្ត​គោលនយោបាយ “​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​” រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន បាន​៤៤៨​ករណី ឃាត់ខ្លួន ៦១៧​នាក់​, បង្ក្រាប​ក្មេង​ទំនើង​បាន ២៣៤​ករណី​/៦៩៥​ករណី ឃាត់ខ្លួន ៧១៣​នាក់​/១.៤១៥​នាក់ (​ស្រី​៣៧​នាក់​/៦១​នាក់​), បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​១.៦៥៣​ករណី​/១.៤០៦​ករណី ឃាត់ខ្លួន ២.៨៨២​នាក់​/២.៥៨៣​នាក់ (​ស្រី ២៣៨​នាក់​/២៣៥​នាក់​), បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ៥៥​ករណី ឃាត់ខ្លួន ៣៣៨​នាក់ (​ស្រី ២៥​នាក់​), ការងារ​ប្រឆាំង​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បង្ក្រាប​បាន​៥​ករណី ឃាត់ខ្លួន ៨​នាក់ (​ស្រី​១​នាក់​), បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ចំនួន​២២​ករណី ឃាត់ខ្លួន ៧​នាក់​, ការងារ​សហការ​បង្ក្រាប​បទល្មើស (Online Scams) បាន​ចំនួន ៤៤​ករណី ឃាត់ខ្លួន ១.០៧៧​នាក់​/១១​សញ្ញា​តិ (​ស្រី​១៧៦​នាក់​) និង​គ្រោះ​អគ្គិភ័យ​កើត​មាន ១៤៨​លើក​/ ១៣៦​លើក កើនឡើង ១២​លើក ស្មើនឹង​៩% (​ស្លាប់​១៨​នាក់​/៣​នាក់​, របួស ២៩​នាក់​/៤​នាក់​) ។

បន្ថែម​លើ​នេះ ស្រប​តាម​ផែនការ​ទិស​ដៅ​ការងារ​ឆ្នាំ​បន្ទាប់ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​រួមចំណែក​ជាមួយ​រដ្ឋបាល​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ដើម្បី​អនុវត្ត​គោលនយោបាយ “​ភូមិ សង្កាត់ មាន​សុវត្ថិភាព​” និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កើត​មាន​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, អន្តរជាតិ