ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់

អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឧត្តរមានជ័យ ៖ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា បាន​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ពី​សំណាក់​រដ្ឋបាល​ខេត្តឧត្តរមានជ័យ ក្នុង​បេសកកម្ម​មនុស្សធម៌ ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ ។

​លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា​នេះ​ថា ៖ សូម​អរគុណ​ឯ​.​ឧ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ និង​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូច​ជា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ឋានានុក្រម ដែល​តែងតែ​ផ្តល់​ការ​សហការ និង​គាំទ្រ​កម្លាំង​ជំនាញ​អង្គភាព​CMAC ក្នុង​កិច្ច​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ជា​ពិសេស​កិច្ច​ប្រតិបត្តិការ​បោសសម្អាត​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម​ឈ្លានពាន​សៀម ផ្តល់​សុខ​សុវត្ថិភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្តឧត្តរមានជ័យ ។

សូម​បញ្ជាក់​ថា លោក​អគ្គនាយក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ស្មារតី​នៃ​កិច្ចសហការ​រវាង​អង្គភាព​ស៊ី​ម៉ាក់ និង​រដ្ឋបាល​ខេត្តឧត្តរមានជ័យ នឹង​បន្ត​ពង្រឹង​ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ «​កម្ពុជា​គ្មាន​មីន​» និង​នាំ​មក​នូវ​ភាព​ញញឹម​ប្រកបដោយ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​មួយ​នេះ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, អន្តរជាតិ