ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា ការសាមគ្គីរួបរួមគ្នាក្នុងរូបភាពជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយដ៏ធំរឹងមាំ ដើម្បីធ្វើឱ្យវិជ្ជាជីវៈនីមួយៗ មានវឌ្ឍនភាពជានិរន្តរ៍ ។
ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ នៃមន្ទីរពេទ្យព្រះអង្គឌួង ក្រោមប្រធានបទ៖ «ទំនើបកម្មនៃការព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីសុខភាពល្អប្រសើរ» នាថ្ងៃទី១៩ ធ្នូ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ជាអ្នកដឹកនាំ រាល់ការសម្រេចចិត្ត ដើម្បីសុខភាពរបស់អ្នកជំងឺ គឺជាការសម្រេចចិត្តដែលមិនមែនសម្រេចចិត្តពី ក្នុងការិយាល័យទេ គឺជាការសម្រេចចិត្ត ពីការកសាងឡើងពីទំនុកនៅលើកន្លែងអនុវត្តជាមួយនឹងវេជ្ជបណ្ឌិត អ្នកថែទាំ និងអ្នកជំនាញ ដោយចុះពិនិត្យផ្ទាល់តែម្តងផងដែរ។
ឯ.ឧ សាស្ត្រាចារ្យ ផ្តាំផ្ញើបន្ថែមថា សុខភាពរបស់ប្រជាពលរដ្ឋ បានពីការព្យាបាលចេញជាផលជាសះស្បើយ ហើយការព្យាបាលប្រជាពលរដ្ឋមួយករណីៗ ជាការទទួលខុសត្រូវរបស់បុគ្គលិកសុខាភិបាលដោយចូលរួមជាមួយជាតិគាំទ្រការអភិវឌ្ឍន៍ប្រទេស ដែលការព្យាបាលទាំងអស់នោះត្រូវបានកត់ត្រាទុក។ ដូច្នេះ គ្រប់ការសម្រេចចិត្ត ផ្អែកលើគតិបណ្ឌិត នៃវិជ្ជាជីវៈជំនាញ ដោយគោរពនិយាមវិទ្យាសាស្រ្ត ស្តង់ដារជាតិ និងអន្តរជាតិឱ្យបានច្បាស់លាស់ ដែលការព្យាបាលបែបនេះពិតជាមានប្រសិទ្ធភាព ពិតប្រាកដ។
រដ្ឋមន្រ្តី ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា បានគូសរំលេចចំណុច គួរចងចាំ ដូចជា ៖ គោលការណ៍សុវត្ថិភាពអ្នកជំងឺ ដែលជារឿយៗថា “គ្មានគុណភាពឯណា ដែលបានមកពីសេវា ដែលគ្មានសុវត្ថិភាពនោះទេ ។ សុវត្ថិភាព អ្នកជំងឺមិនមែនជាការងារ បន្ថែមរបស់យើងនោះទេ វាគឺជាមូលដ្ឋានគ្រឹះ នៃការថែទាំប្រកបដោយគុណភាព” ។ លោករដ្ឋមន្រ្តីបន្តថា សុវត្ថិភាពអ្នកជំងឺ គឺជាការងារជាប្រព័ន្ធមួយ ដែលចាប់ផ្តើមពីថ្នាក់ដឹកនាំ របស់គ្រឹះស្ថានសុខាភិបាលគ្រប់កម្រិត ក្នុងការបណ្តុះភាពជាអ្នកដឹកនាំ កសាងវប្បធម៌ សុវត្ថិភាព ជំរុញឱ្យបុគ្គលិកចូលរួមមតិ យោបល់ ការកាត់បន្ថយកំហុសវេជ្ជសាស្ត្រតាមរយៈការអនុវត្តគោលការណ៍ណែនាំ ពិធីសារថែទាំនិងព្យាបាល និងការទទួលខុសត្រូវលើតួនាទីរបស់អ្នកវិជ្ជាជីវៈ ក្នុងការរក្សាសុវត្ថិភាពអ្នកជំងឺ ។
ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ឆ្លៀតក្នុងឱកាសនេះ បានផ្តល់ជាមតិមួយចំនួនថា ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ ត្រូវបន្តអនុវត្តគោលការណ៍ ស្តីពីសុវត្ថិភាពអ្នកជំងឺ ការគ្រប់គ្រងហានិភ័យ ការប្រើប្រាស់ថ្នាំ និងការជៀសវាងកំហុសវិជ្ជាជីវៈ ដោយផ្តោតលើអ្នកជំងឺ ។ ជំរុញការធ្វើទំនើបកម្ម បច្ចេកវិទ្យាវេជ្ជសាស្ត្រ៖ ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធព័ត៌មានសុខាភិបាល ដើម្បីបង្កើន ប្រសិទ្ធភាព នៃការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និង ការតាមដានអ្នកជំងឺ និងពង្រឹងសមត្ថភាពធនធាន មនុស្សវិស័យសុខាភិបាល ដោយត្រូវបន្តសិក្សា ស្រាវជ្រាវ អភិវឌ្ឍជំនាញវិជ្ជាជីវៈជាបន្តបន្ទាប់ និងបង្កើននូវវប្បធម៌ចែករំលែក ទៅអ្នកជំនាន់ក្រោយ ៕
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី