ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ

រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នៅថ្ងៃបើក​ឱ្យ​ដំណើរការ​ក្នុង​ថ្ងៃ​តែ​មួយ និង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ចាប់ផ្តើម​បើក​ឱ្យ​ដំណើរការ​ហោះហើរ រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ក៏បានបើកដំណើការដឹកជញ្ជូនអ្នកដំណើរពីទីនោះចូលមកកាន់កណ្ដាលរាជធានីភ្នំពេញផងដែរ។

ជាមួយ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ចាប់ផ្តើម​បើក​ឱ្យ​ដំណើរការ​ហោះហើរ​ជា​លើក​ដំបូង នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥​នេះ ដំណាលគ្នា រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​រៀបចំ​ខ្សែរ​ត់របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង រាជធានី​ភ្នំពេញ City Bus បាន​បើក​ឱ្យ​ដំណើរការ​ជាមួយ​គ្នា​ដែរ ដើម្បី​ស្វាគមន៍​ភ្លៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ អញ្ជើញ​មក​ទស្សនា​កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្រាប់​ត​ភ្ជាប់ ពី​រាជធានី​ភ្នំពេញ​ទៅ ព្រ​លាន​យន្តហោះ អន្តរជាតិ​តេ​ជោ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ហៅ​កាត់​ថា (​រ​.​ដ​.​ស​)​បានឱ្យ​ដឹង​ថា ដើម្បី​រួមចំណែក​លើ​វិស័យ​ដឹក​ជញ្ជូន ទេសចរណ៍ សេដ្ឋកិច្ច ក៏​ដូច​ជា​ការ​បង្ក​លក្ខណៈ​ជា​ជម្រើស​ងាយស្រួល​មួយ ដល់​ការ​ធ្វើ​ដំណើរ​ត​ភ្ជាប់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដែល​ជា​អាកាសយានដ្ឋាន​អន្តរជាតិ លំដាប់ 4F មក​កាន់​រាជធានី​ភ្នំពេញ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ រ​.​ដ​.​ស រៀបចំ ដាក់​ដំណើរការ​ប្រតិបត្តិការ​ខ្សែ​រត់​រថយន្តក្រុង​សាធារណៈ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​-AIRPORT EXPRESS BUS ចាប់ពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៥ ដែល​ប្រតិបត្តិការ​ចាប់ពី​ម៉ោង ០៥:៣០​នាទី ដល់​ម៉ោង ២៣:៣០​នាទី មាន​តម្រាយ​ខ្សែ​រត់ ២​ទិស​ដៅ ចេញដំណើរ ដូច​ខាងក្រោម ៖

ទិស​ដៅ​ទី​១-​ចេញដំណើរ​ពី​ស្ថានីយ​រថយន្តក្រុង​រង្វង់​មូល​គួ​ច​កាណុង​រត់​តាម​មហាវិថី​ព្រះ​មុនី​វង្ស មក​ដល់​ស្ពាន​អាកាស មរតក​តេ​ជោ បន្ត​រត់​តាម​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ ៦០​ម៉ែត្រ​) រហូត​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​។

ទិស​ដៅ​ទី​២-​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ រត់​តាម​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) មក​ដល់​ស្ពាន​អាកាស​មរតក​តេ​ជោ បន្ត​រត់​តាម​មហាវិថី​ព្រះ​មុនី​វង្ស រហូត​ដល់​ស្ថានីយ​រថយន្តក្រុង​រង្វង់​មូល​គួ​ច​កាណុង​។

កំណត់សម្គាល់ ៖ មាន​ចំណត​រង់ចាំ​រថយន្តក្រុង​ចំនួន ៤​កន្លែង : សួនច្បារ​កា​ណា​ឌី​យ៉ា​ទល់​មុខរា​ជាយ​ស្ម័យ​យាន កម្ពុជា (AEB01, AEB02) សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (AEB03, AEB04) មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ធនាគារ​ប្រេ​ដ BRED BANK (AEB05, AEB06) មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ផ្សារ​ទំនើប​អ៊ី​អន​មាន​ជ័យ (AEB07, AEB08) ។

អាស្រ័យ​ហេតុនេះ សូម​សាធារណ​ជនជាតិ​-​អន្តរជាតិ​ទាំងអស់​មេត្តា​ជ្រាប និង​ចូលរួម​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង សាធារណៈ​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ប្រកបដោយ​សុវត្ថិភាព និង ផាសុកភាព​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ