ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគ្រប់កម្រិត និងការិយាល័យទាំង៣ នៃមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃ២០ សីហា បានលើកឡើងថា ប្រធាន និងថ្នាក់ដឹកនាំអង្គភាព នៃមន្ទីរពេទ្យកាល់ម៉ែត គឺជាបុគ្គលគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ និងសាធារណជន។

នៅក្នុងកិច្ចប្រជុំនេះ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំចំណុចសំខាន់ៗ ជូនថ្នាក់ដឹកនាំមន្ទីរពេទ្យ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដោយក្នុងនាមជាអ្នកដឹកនាំ ត្រូវធ្វើជាគំរូ កសាងភាពជឿជាក់ ស្មារតីមោះមុត មានភាពបទបែបខ្ពស់ ក្នុងការស្វែង កបញ្ហានិងដោះស្រាយបញ្ហា ដែលកើតមាននៅក្នុងអង្គភាពទាន់ពេលវេលា ការធ្វើសវនកម្មផ្ទៃក្នុង ការកសាងវប្បធម៌ សីលធម៌របស់អង្គភាព និងការរៀបចំផែនការអភិវឌ្ឍ និងមានចក្ខុវិស័យឲ្យបានច្បាស់លាស់ ទើបអង្គភាពកាន់តែរីកចម្រើន។

សាស្ត្រាចារ្យ ឈាង រ៉ា ជាចុងក្រោយ ក៏បានថ្លែង អំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ទីរពេទ្យកាល់ម៉ែត និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាមន្ត្រី បុគ្គលិកទាំងអស់ឲ្យបន្តខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ជួយលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពការបម្រើសេវា របស់មន្ទីរពេទ្យឲ្យកាន់តែទទួល បានលទ្ធផលល្អប្រសើរ បន្ថែមទៀត ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ