ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា ភាគីថៃដែលបានធ្វើសកម្មភាព ចាប់ផ្ដើមដាក់ពង្រាយគ្រាប់ បែកចង្កោម មកលើកម្ពុជា នៅតំបន់ភ្នំខ្មោច នៅថ្ងៃទី២៥ ខែកក្កដានេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម រំលោភបំពានលើច្បាប់អន្តរជាតិ ។

លោកស្រី ម៉ាលី សុជាតា ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃ២៥ កក្កដា អំពីស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ថា ថៃបានប្រើគ្រាប់បែកចង្កោមវាយប្រហារ មកលើតំបន់ភ្នំខ្មោច យ៉ាងសន្ធាប់ដែលទង្វើនេះ ជាការបំពានច្បាប់អន្តរជាតិ និងអនុសញ្ញា ស្ដីពីគ្រាប់បែកចង្កោម។

លោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា “ជាការកត់សម្គាល់ថៃ បានចាប់ផ្តើមប្រើគ្រាប់បែកចង្កោម វាយសន្ធាប់និងមានចេតនា ដោយខុសច្បាប់មកលើទឹកដីកម្ពុជា ។ អំពើឈ្លានពានយ៉ាងកំរោល និងគ្មានការរើសអើងនេះ បំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងការប្រើប្រាស់អាវុធបែបនេះ មិនត្រឹមតែបង្ហាពីភាពឃោឃៅ និងអមនុស្សធម៌ពីភាគីថៃប៉ុណ្ណោះទេ តែថែមទាំងឆ្លុះបញ្ចាំងឲ្យមើលឃើញ យ៉ាងងាយថា គ្មានខ្លាចរអាចំពោះច្បាប់ មនុស្សធម៌អន្តរជាតិ” ។

បលោកស្រី ម៉ាលី សុជាតា ន្តថា ចាប់តាំងពីផ្ទុះសង្គ្រាម កាលពីព្រឹកថ្ងៃ២៤ កក្កដា មក ក្រុមទាហានថៃ បានប្រើគ្រាប់បែកចង្កោម ចំនួនពីរលើក គិតចាប់តាំងពីការវាយប្រហារជាថ្មី នៅម៉ោង៣រំលងអាធ្រាត្រថ្ងៃ២៥ កក្កដា រហូតមកដល់ម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែកក្កដានេះ។

សូមបញ្ជាក់ថា ថៃបានបាញ់ប្រហារ មកលើកម្ពុជា៧ទីតាំង ក្នុងនោះបានប្រើប្រាស់ គ្រាប់បែកចង្កោម វាយប្រហារលើ តំបន់ភ្នំខ្មោច នៅម៉ោងប្រមាណជា ៥និង២៥នាទីព្រឹកថ្ងៃ២៥នេះ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ