ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ស្តីពី ការ កសាង សហគមន៍វាសនារួម ចិន-កម្ពុជា ក្នុង យុគ សម័យ ថ្មី គ្រប់ រដូវកាល និង ការ អនុវត្ត គំនិត ផ្តួច ផ្តើម សកលធំៗ ទាំងបី

តប តាម ការអញ្ជើញ របស់ ព្រះ ករុណា ព្រះបាទ សម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា លោក Xi Jinping ប្រធានរដ្ឋ នៃសាធារណរដ្ឋ ប្រជាមានិតចិន បាន បំពេញទស្សនកិច្ច ផ្លូវរដ្ឋ នៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ ។ ក្នុងអំឡុងពេល ដំណើរទស្សនកិច្ចលើកនេ លោកប្រធាន រដ្ឋ ចិន Xi Jinping បាន ចូលគាល់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ជួបពិភាក្សា ការងារ ជាមួយ សម្តេច ហ៊ុន សែន ប្រធាន គណបក្សប្រជាជន និងជា ប្រធានព្រឹទ្ធសភាកម្ពុជា និង សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដោយឡែកពីគ្នា ។

ប្រឈមនឹងបម្រែបម្រួលនៃពិភពលោក បម្រែបម្រួលនៃយុគសម័យ និងបម្រែបម្រួលនៃ ប្រវត្តិ សាស្រ្ត ភាគីទាំងពីរ បានឯកភាពគ្នា ពន្លឿន ការ កសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុង យុគសម័យ ថ្មី គ្រប់រដូវកាល ចាត់ទុក ការអនុវត្ត គំនិតឯកភាពរួមជាយុទ្ធសាស្ត្រ របស់ ថ្នាក់ ដឹក នាំ ជាន់ ខ្ពស់ នៃ ប្រទេសទាំងពីរ ជាការណែនាំ និង ចាត់ទុក ការអនុវត្ត ជាក់ស្តែង នូវ គម្រោង សហប្រតិបត្តិការថ្មី នៃ ការកសាង សហគមន៍រួមវាសនា រវាង ចិន និង កម្ពុជា ជា ការងារ សំខាន់ បន្តធ្វើឱ្យ ក្របខ័ណ្ឌ នៃ កិច្ចសហប្រតិបត្តិការ “ត្បូង ពេជ្រ” រវាង ចិន និង កម្ពុជា មានភាព សម្បូរ បែប ក៏ដូចជា ពន្លឿន ការ ក សាង “ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា” និង “ច្រក របៀង មច្ឆា និង អង្ករ” ដើម្បី ធ្វើឱ្យ ស៊ី ជម្រៅ នូវការកសាង ទំនុកចិត្ត ខាង នយោបាយ ដែល មាន កម្រិត កាន់ តែខ្ពស់ កិច្ចសហប្រតិបត្តិការ ផ្តល់ ផល ប្រយោជន៍ ដល់គ្នាទៅវិញទៅមក ដែល ប្រកប ដោយ គុណភាព ខ្ពស់ ការធានា ខាង សន្តិសុខ ដែល មានកម្រិតកាន់តែខ្ពស់ សកម្មភាព ផ្លាស់ ប្តូរ ប្រជាជន និងប្រជាជន ឱ្យបាន កាន់ តែ ច្រើន និង កិច្ចសហការជាយុទ្ធសាស្រ្ត ដែល មាន ស្តង់ ដារ កាន់តែខ្ពស់ ។

ទី១ អំពី ការ កសាង សហគមន៍វាសនារួម ចិន-កម្ពុជា ក្នុង យុគ សម័យ ថ្មី គ្រប់ រដូវកាល

ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ការប្រាស្រ័យទាក់ទងជាន់ខ្ពស់ មាន សារ សំខាន់ ណាស់ ចំពោះ ការអភិវឌ្ឍ ទំនាក់ទំនង រវាង ចិន និង កម្ពុជា ហើយ រីករាយ បន្ត រក្សា និន្នាការ ប្រាស្រ័យ ទាក់ ទង ជាន់ខ្ពស់ និង ដើរតួនាទីយ៉ាងពេញលេញនៃយន្តការ គណៈកម្មាធិការសម្រប សម្រួល អន្តរ រដ្ឋាភិបាល ចិន-កម្ពុជា ។ ភាគី ទាំងពីរ នឹង បង្កើន កិច្ចសន្ទនា និង កិច្ចសហប្រតិ បត្តិការ រវាង ស្ថាប័ន ពាក់ព័ន្ធ នានា នៃ ប្រទេសទាំងពីរ ធ្វើឱ្យការផ្លាស់ប្តូរបទពិសោធ ក្នុង អភិបាល កិច្ច កាន់ តែ ស៊ីជម្រៅ ដើម្បី រួមចំណែក ដល់ ដំណើរការធ្វើទំនើបកម្ម របស់ ប្រទេស រៀង ៗ ខ្លួន ។ ភាគីទាំងពីរ បានសម្រេចចិត្ត បង្កើត យន្តការសន្ទនា ជា យុទ្ធសាស្រ្ត “ពីរ បូក ពីរ” រវាង រដ្ឋមន្រ្តី ការបរទេស និង រដ្ឋមន្រ្តី ការពារជាតិ ចិន-កម្ពុជា ដើម្បី សម្របសម្រួល គោលជំហរ លើ បញ្ហា យុទ្ធ សាស្ត្រ សំខាន់ៗ ឱ្យបានទាន់ពេលវេលា ក៏ដូចជា ជំរុញ កិច្ចសហប្រតិបត្តិការ ក្នុង វិស័យ ពាក់ ព័ន្ធ ។

ទីពីរ អំពី ការអនុវត្ត គំនិតផ្តួចផ្តើម អភិវឌ្ឍន៍ សកល គំនិតផ្តួចផ្តើមសន្តិសុខ សកល និង គំនិត ផ្តួច ផ្តើម អរិយធម៌សកល

ភាគីទាំងពីរ បានសង្កត់ធ្ងន់ថា ត្រូវ ប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាស្នូល តម្កល់ទុក ការ ជំរុញ ការអភិវឌ្ឍ និង ការធានា ជីវភាពរស់ នៅ របស់ ប្រជាជន ក្នុងឋានៈដ៏លេចធ្លោ ដើម្បី បំពេញ បន្ថែម នូវ កម្លាំងចលករ យ៉ាងខ្លាំងក្លា សម្រាប់ ការជំរុញ ការអភិវឌ្ឍ រួម នៃ ពិភព លោក ទាំង មូល ជាពិសេស គឺ ប្រទេសសកលខាង ត្បូង ។ ភាគី ទាំងពីរ ប្រកាន់ខ្ជាប់ ទស្សនៈ សន្តិសុខ ដែល មានលក្ខណៈរួម ចម្រុះ សហប្រតិបត្តិការ និង និរន្តរភាព ប្រកាន់ខ្ជាប់ នូវ ការ គោរព អធិបតេយ្យភាព និង បូរណភាពទឹកដី របស់ ប្រទេសនានា ប្រកាន់ខ្ជាប់នូវការ គោរព កម្មវត្ថុ និង គោលការណ៍ នៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់នូវ ការ ដោះ ស្រាយ ការ វិវាទ និង ការខ្វែងគំនិត រវាងប្រទេសនិងប្រទេស ដោយសន្តិវិធី តាម រយៈ កិច្ច សន្ទនា និង ពិគ្រោះ ពិភាក្សា គ្នា ដើម្បី រួមចំណែកជាវិជ្ជមានដល់ ការគាំពារ សន្តិភាព និង ស្ថិរភាព ក្នុងតំបន់ និង ពិភព លោក ។ ប្រទេសចិន និងកម្ពុជា សុទ្ធតែ ជាប្រទេស អរិយធម៌ បុរាណ ដែលមាន ប្រវត្តិ យូរ លង់ ណាស់ មកហើយ រួមគ្នាផ្តួចផ្តើមឱ្យ គោរពពិពិធកម្ម នៃ អរិយធម៌ ពិភពលោក ផ្សាព្វផ្សាយ គុណ តម្លៃរួម របស់ មនុស្សជាតិ ដើម្បី រួមចំណែក ដល់ ការ ផ្លាស់ ប្តូរ និង រៀនសូត្រ ពីគ្នា នៃ អរិយធម៌ មនុស្សជាតិ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ