ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស

រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ទទួលជួបគណៈប្រតិភូនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា។ ជំនួបប្រព្រឹត្តទៅនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

នៅក្នុងកិច្ចពិភាក្សានេះលោករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារសំខាន់នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាគោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។ ទន្ទឹមនេះរដ្ឋាភិបាល កម្ពុជាបាននិងកំពុងយកចិត្តទុកដាកក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា តាមរយៈការពង្រឹងកម្លាំងជំនាញឱ្យកាន់តែច្រើននៅក្នុងស្រុកបន្ថែមទៀត។

លោករដ្ឋមន្រ្តីលើកឡើងថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) បាននិងកំពុងចូលរួមជាមួយរាជ រដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលកម្លាំងជំនាញនៅប្រទេសកម្ពុជា ដើម្បីសម្រេចគោលដៅប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ នៅឆ្នាំ២០៣០។ ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរគឺមានសារសំខាន់ណាស់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលនឹងកើតឡើងនៅពេលអនាគតពាក់ព័ន្ធនឹងការប្រកួតប្រជែងជាអន្តរជាតិនៃទីផ្សារការងារ និងកម្លាំងជំនាញ។

លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទីភ្នាក់ងារអភិវឌ្ឍន៍បារាំងដែលកំពុងផ្តល់នូវកិច្ចសហការបណ្តុះបណ្តាលជំនាញនៅកម្ពុជា ដោយសង្ឃឹមយ៉ាងមុតមាំថាភាគីទាំងពីរនឹងខិតខំស្វែងរកកិច្ចសហការថ្មីៗបន្ថែមទៀតដើម្បីពង្រីកកម្លាំងជំនាញនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងដើម្បីជំរុញសេដ្ឋកិច្ចជាតិ។

ជាការឆ្លើយតប លោកស្រី Sandrine Boucher គូស បញ្ជាក់ថា ការផ្តល់ការគាំទ្រដល់កម្ពុជាដើម្បីអភិវឌ្ឍន៍កម្លាំងជំនាញ គឺជាវត្ថុបំណងដ៏ចម្បងមួយរបស់ទីភ្នាក់ ងារបារាំងសម្រាប់អភិវឌ្ឍន៍ជាមួយរដ្ឋាភិបាលកម្ពុជា ដោយ AFD បាននិងកំពុងបន្តកិច្ចសហការជាមួយបណ្តាភាគីពាក់ព័ន្ធជាច្រើនឆ្នាំមកហើយ។ លោកស្រីគូសបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍នឹងបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមសម្រាប់ពេលអនាគត និងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកម្លាំងជំនាញនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដើម្បីសម្រេចគោលដៅ និងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ