ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ពលរដ្ឋប្រតិកម្មនិងរោងចក្រស្វាយនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្ហូរកាកសំណល់ចូលប្រឡាយធម្មជាតិ និងជះក្លិនស្អុយប៉ះពាល់ដល់ការស់នៅពួកគាត់យ៉ាងខ្លាំង ស្នើសុំអាជ្ញាធរគ្រប់ថ្នាក់ជួយដោះស្រាយ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ ៖ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com» Tel & Telegram: 096 60 84 784 / 012 790 894

ខេត្តកំពុងស្ពឺ ៖ រោងចក្រស្វាយនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្ហូរកាកសំណល់ចូលប្រឡាយធម្មជាតិ និងជះក្លិនស្អុយប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋ សិស្សានុសិស្ស, ពលរដ្ឋស្នើអាជ្ញាធរខេត្តជួយដោះស្រាយ ជាពិសេសជំនាញពាក់ព័ន្ធ ។ ប៉ុន្តែរឿងនេះដដែលៗតែងកើតមាន ដូច្នេះសង្ឃឹមថា លោក ជាម សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងខាងក្រសួងបរិស្ថានពិចារណាក្នុងរឿងនេះផង ដើម្បីការពារសុខភាពដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ៖ រោងចក្រកែច្នៃស្វាយមួយកន្លែងឈ្មោះ សានផ្លាស អ៊ីនធើណេសិនណល ឯ.ក មានទីតាំងនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងការរិះគន់ពីប្រជាពលរដ្ឋថា បានបង្ហូរទឹកសំណល់ ចូលប្រឡាយធម្មជាតិ និងជះក្លិនស្អុយយ៉ាងខ្លាំងប៉ះដល់ប្រជាពលរដ្ឋ សិស្សានុសិស្សដែលរស់នៅក្បែរទីតាំងនោះ។

ដោយស្ថានភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់ប៉ះពាល់ខ្លាំង មិនមានអាជ្ញាធរ ឬសមត្ថកិច្ចដឹងលឺនោះ ប្រជាពលរដ្ឋមូលដ្ឋានរស់នៅក្បែររោងចក្រ សានផ្លាស អ៊ីនធើណេសិនណល ឯ.ក ធ្លាប់បាននាំគ្នាផ្ដិតមេដៃធ្វើលិខិតស្នើសុំកិច្ច អន្ដរាគមន៍ ពីអាជ្ញាធរខេត្ត ពិសេសស្ថាប័នជំនាញមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ជួយដោះស្រាយបញ្ហាដែលបង្កដោយរោងចក្រខាងលើ តែនៅមិនមានដំណោះស្រាយ។
រឿងរោងចក្រស្វាយនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្ហូរកាកសំណល់ចូលប្រឡាយធម្មជាតិ និងជះក្លិនស្អុយប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋ !
ចែករំលែក៖

ខេត្តកំពុងស្ពឺ ៖ រោងចក្រស្វាយនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្ហូរកាកសំណល់ចូលប្រឡាយធម្មជាតិ និងជះក្លិនស្អុយប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋ សិស្សានុសិស្ស, ពលរដ្ឋស្នើអាជ្ញាធរខេត្តជួយដោះស្រាយ ជាពិសេសជំនាញពាក់ព័ន្ធ ។ ប៉ុន្តែរឿងនេះដដែលៗតែងកើតមាន ដូច្នេះសង្ឃឹមថា លោក ជាម សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងខាងក្រសួងបរិស្ថានពិចារណាក្នុងរឿងនេះផង ដើម្បីការពារសុខភាពដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ៖ រោងចក្រកែច្នៃស្វាយមួយកន្លែងឈ្មោះ សានផ្លាស អ៊ីនធើណេសិនណល ឯ.ក មានទីតាំងនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងការរិះគន់ពីប្រជាពលរដ្ឋថា បានបង្ហូរទឹកសំណល់ ចូលប្រឡាយធម្មជាតិ និងជះក្លិនស្អុយយ៉ាងខ្លាំងប៉ះដល់ប្រជាពលរដ្ឋ សិស្សានុសិស្សដែលរស់នៅក្បែរទីតាំងនោះ។

ដោយស្ថានភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់ប៉ះពាល់ខ្លាំង មិនមានអាជ្ញាធរ ឬសមត្ថកិច្ចដឹងលឺនោះ ប្រជាពលរដ្ឋមូលដ្ឋានរស់នៅក្បែររោងចក្រ សានផ្លាស អ៊ីនធើណេសិនណល ឯ.ក ធ្លាប់បាននាំគ្នាផ្ដិតមេដៃធ្វើលិខិតស្នើសុំកិច្ច អន្ដរាគមន៍ ពីអាជ្ញាធរខេត្ត ពិសេសស្ថាប័នជំនាញមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ជួយដោះស្រាយបញ្ហាដែលបង្កដោយរោងចក្រខាងលើ តែនៅមិនមានដំណោះស្រាយ។

ប្រជាពលរដ្ឋបានអះអាងថា បច្ចុប្បន្ននេះពួកគាត់បានជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃជាខ្លាំង ដោយហេតុថា រោងចក្របានបញ្ចេញកាកសំណល់ទឹកកខ្វក់ចូលប្រឡាយធម្មជាតិ និងជះក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន ពិសេសសិស្សានុសិស្សតូចៗដែលសិក្សារៀនសូត្រក្នុងសាលានៅក្បែរទីតាំងរោងចក្រ។

ក្នុងន័យនេះ ប្រជាពលរដ្ឋបានស្នើសុំយ៉ាងទទូចដល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ដើម្បីជួយពិនិត្យលើផលប៉ះពាល់របស់ពួកគាត់ដែលបង្កដោយរោងចក្រកែច្នៃស្វាយខាងលើ ពិសេសដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ និងកូនតូចសិស្សសាលា។ ករណីនេះកន្លងទៅ ក៏ធ្លាប់មានប្រជាពលរដ្ឋប្ដឹងទៅសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានដែរ ប៉ុន្ដែមិនទាន់មានដំណោះស្រាយណាមួយនោះទេ។

រឿងនេះខាងសារព័ត៌មានក្នុងស្រុកចុះផ្សាយយូរហើយបតែលទ្ធផល នៅដដែល ។

មន្ត្រីសាលាខេត្តបានធ្លោយថា រឿងនេះអាជ្ញាធរខេត្តកំពុងធ្វើការហើយ។

ក្រសួងបរិស្ថានឃើញយកចិត្តទុកដាក់បញ្ហាថង់ប្លាស្ទីក សម្រាម ប៉ុន្តែបញ្ហាការបង្ហូរជាតិស្អុយ ជាតិពុល ចាំបាច់ក៏ត្រូវរឹតបន្តឹង ព្រោះការពារចម្បងដល់សុខភាពប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលរស់នៅជិតៗ កន្លែងក្រុមហ៊ុនធ្វើអាជីវកម្ម មិនអនុលោមទៅតាមការណែនាំរបស់ក្រសួងនេះផង ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ