ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ

កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទី បាន ៨៥ម៉ឺនតោន កើនឡើង ២៦ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ខណៈការនាំចេញទៅក្រៅប្រទេស មានបរិមាណ ៨១ម៉ឺន ៥ពាន់តោន ក្នុងនោះនាំចេញទៅវៀតណាម ជិត ៨០ម៉ឺនតោន គិតជាទឹកប្រាក់ ១.១៥០លានដុល្លារអាម៉េរិក កើនឡើង ៣១ ភាគរយ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះការដាំដុះ និងទិន្នផលគ្រាប់ ស្វាយចន្ទីនៅខេត្តកំពង់ធំ បានគ្របដណ្តប់ប្រហែល ៣០ភាគរយនៃទិន្នផលទូទាំងប្រទេសកម្ពុជា ស្របពេលដែលខេត្តកំពង់ធំ គឺជាទីតាំងមានសក្តានុពលជាងគេផ្នែកផលិតកម្មស្វាយចន្ទី ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាល ទើបអនុញ្ញាតឱ្យបង្កើតសួនកសិ- ឧស្សាហកម្មស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា មូលហេតុដែលបរិមាណនាំចេញមានកំណើនបែបនេះ ដោយសារបរិយា​កាសវិនិយោគនៅកម្ពុជា ដែលមានភាពអំណោយផល ព្រមទាំងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើផលិតកម្មស្វាយ​ចន្ទី ដែលមានដូចជា ការរៀបចំគោលនយោបាយ និងសួនកសិ-ឧស្សា ហកម្មកំពុងចូលរួមចំណែកយ៉ាងច្រើន ក្នុងការលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើការដាំដុះ និងកែច្នៃគ្រាប់ស្វាយចន្ទីកាន់តែច្រើន។

លោក បានបន្តថា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ដែលជាផលិតផលសម្រេចរបស់កម្ពុជា ទៅទីផ្សារអន្តរជាតិ នឹងមានបរិមាណកាន់តែច្រើនចាប់ពីដើមឆ្នាំ ២០២៥ តទៅ ខណៈក្រុមហ៊ុនក្នុងស្រុក Unique Noble Trading Co., Ltd បានប្រកាសចាប់ផ្តើមសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជាផ្លូវការ នៅក្នុងខេត្តកំពង់ធំ ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន ៣០តោនក្នុង ១ថ្ងៃ។

គួរបញ្ជាក់ថា បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានឲ្យដឹងថា គិតរហូតដល់ពេលនេះ កម្ពុជា មានសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ចំនួន ៥២ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម មានសមត្ថភាពផលិត ៧ពាន់តោន ទៅ ១៤ម៉ឺនតោន ក្នុងមួយឆ្នាំ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ