ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច ( កាត់​យក​ខ្សែភ្លើង ) ០១ លើក និង​បាន​នាំខ្លួន​ជនសង្ស័យ ០២ នាក់​

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច ( កាត់​យក​ខ្សែភ្លើង ) ០១ លើក និង​បាន​នាំខ្លួន​ជនសង្ស័យ ០២ នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ ជនសង្ស័យ ០២ នាក់ ត្រូវបាន នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​លួច​កាត់​ខ្សែភ្លើង ។​

​ដោយ​អនុវត្ត​តាម​បទ​បញ្ជា​ផ្ទាល់​ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេង​ប៊ុន​ចាន់ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី​ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ផង​នោះ លោក វរសេនីយ៍ឯក ឈឿង​គឹម​សុង ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក វរសេនីយ៍ឯក ចៀក ថា​និន នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៅ​ថ្ងៃ​ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលា​ម៉ោង ១២:១១ នាទី អាធ្រា​ត កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច ( កាត់​យក​ខ្សែភ្លើង ) ០១ លើក និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ០២ នាក់ មកកាន់​ស្នងការដ្ឋាន ។​

1️⃣ ឈ្មោះ លុច ចក់ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​
2️⃣ ឈ្មោះ បាន គឹម​ហេង ហៅ ប្លោក ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។​

​សេចក្តីរាយការណ៍​អោយដឹងថា កាលពី​ថ្ងៃ​ទី ៣០ ខែ តុលា ឆ្នាំ ២០២៤ វេលា​ម៉ោង ២៣:៥២​នាទី នៅ​ចំណុច​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង និង នៅ​ថ្ងៃ​ទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលា​ម៉ោង​ប្រហែល ២៣:០០ នាទី នៅ​ចំណុច​ចំណតរថយន្ត​ក្រុង​ផ្សារ​ភូ​ពុយ ស្ថិតក្នុង​ភូមិ​អញ្ចាញ សង្កាត់ អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​ចូល​ទៅ​កាត់​យក​ខ្សែភ្លើង​បាន​ប្រហែល​២៥​ម៉ែត្រ ទើប​កម្លាំង​យើង​ធ្វើការ​នាំខ្លួន​មក​ស្នងការដ្ឋាន​។

​ក្នុង​កិច្ច​ប្រតិបត្តិ​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ដកហូត​រួមមាន ៖
– រទេះ ចំនួន ០១
– ខ្សែភ្លើង មួយចំនួន
– ពិល​ពាក់​ក្បាល ០២
– ដង្កាប់ ១

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕


​

Filed in: ព័ត៌មានជាតិ