ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​ប្រកាស​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​ធ្វើការ​ស្រាវជ្រាវ​រក​មេខ្យល់ ដែល​កៀរគរ​ប្រជាពលរដ្ឋ​ឲ្យ​ចុះ​ឈ្មោះ ដើម្បី​ចាប់​យក​ដី​ដែល​ខុស​ពី​យន្តការ​របស់​រាជ​ដ្ឋា​ភិ​បាល​មក​ទទួលទោស​តាម​ច្បាប់

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​ប្រកាស​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​ធ្វើការ​ស្រាវជ្រាវ​រក​មេខ្យល់ ដែល​កៀរគរ​ប្រជាពលរដ្ឋ​ឲ្យ​ចុះ​ឈ្មោះ ដើម្បី​ចាប់​យក​ដី​ដែល​ខុស​ពី​យន្តការ​របស់​រាជ​ដ្ឋា​ភិ​បាល​មក​ទទួលទោស​តាម​ច្បាប់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី ៖ ថ្លែង​ពី​ទឹកដី​ខេត្ត​ឦសាន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​ធ្វើការ​ស្រាវជ្រាវ​រក​មេខ្យល់ ដែល​កៀរគរ​ប្រជាពលរដ្ឋ​ឲ្យ​ចុះ​ឈ្មោះ ដើម្បី​ចាប់​យក​ដី​ដែល​ខុស​ពី​យន្តការ​របស់​រាជ​ដ្ឋា​ភិ​បាល​មក​ទទួលទោស​តាម​ច្បាប់ ។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​ទំនប់​អូរ​តេ​ធិ​បតី ទំនប់​សែន​សុខដុម និង​ទំ នប់​សែន​មនោ​រម្យ​» នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤ នា​ខេត្តមណ្ឌលគិរី សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​មេខ្យល់ ឥឡូវ​អ​ញ្ចេះ ខ្ញុំ​បាន​ប្រកាស​រឿង​ដី​សម្បទាន​សង្គមកិច្ច​ជា​បន្ត ហើយ​ក្រុមការងារ​បាន​កំពុង​រៀបចំ​ចែក​ប្រជាពលរដ្ឋ​ចាប់​ដែល​នឹង​ផ្តើម​ពី​ឆ្នាំ​ក្រោយ ប៉ុន្តែ​ខ្ញុំ​មើល​ហ្វេ​ស​ប៊ុ​ក​ល្ងាច​មិ​ញ​មាន​មេខ្យល់​ទៅ​បំផុស​ប្រជាពលរដ្ឋ ដើម្បី (​មិនដឹង​ថា បង់លុយ​ឬ​យ៉ាងណា?) ចុះ​ឈ្មោះ​យក​ដី​សម្បទាន ។ ខ្ញុំ​សូម​បញ្ជាក់ គឺ​អត់​មាន​នោះ​ទេ ! អត់​មាន​មេខ្យល់​ណា​ទៅ​ឲ្យ​បំផុស ដើម្បី​ទៅ​យក​ដី​សម្បទាន​នោះ​ទេ បើ​ចុះ​ឈ្មោះ​តាម​យន្តការ​រដ្ឋ​តាម​អាជ្ញាធរ​ឃុំ ហើយ​យើង​មានការ​ប្រកាស​ផ្សាយ​ច្បាស់លាស់ អី​ញ្ចឹ​ង​សូម​ឲ្យ​បងប្អូន​កុំ​ជឿ​លើ​មេខ្យល់​ដែល​កំពុង​បំផុស ដើម្បី​យក​លុយ​ថា​ដើម្បី​យក​ដី​នេះ គឺ​អត់​មាន​នោះ​ទេ​» ។

សម្តេច​មហា​បវរ​ធិ​បតី បាន​បញ្ជាក់​បន្ថែម​ថា ៖ ខ្ញុំ​ស្នើ​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​មើល​មេខ្យល់ ដែល​ដើរ​កៀរគរ​ប្រជាពលរដ្ឋ​មក​ចាប់ដី​នេះ ដើម្បី​អនុវត្ត​តាម​ច្បាប់ ។ ព្រោះថា គាត់​បាន​ដើរ​បោក​ប្រជាពលរដ្ឋ ។ មេខ្យល់​នេះ​ខុស​ពី​ខ្យល់​ដែល​កំពុង​ធ្លាក់​នេះ គឺ​ត្រជាក់ ឯ​មេខ្យល់​នោះ គឺជា​ខ្យល់​ក្តៅ ដោយ​ដើ​បោក​ប្រជាពលរដ្ឋ​ហើយ​មានរឿង​ទៀត ។ ដោយសារ​នៅ​ពេល​ប្រជាពលរដ្ឋ​ទៅ​កាប់​ដី ឬ​ព្រៃ​នៅ​ក​ន្លែ​ណាមួយ​នឹង​មានរឿង​ទៀត ។

សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​ប្រាប់​ថា បើ ខ្យល់​នេះ​ល្ហើយ មាន​ផា​សុខភាព តែ​មេខ្យល់​ចាប់ដី​នេះ គឺ​អត់​ទេ ។ គឺ​កុំ​ធ្វើ ហើយ​ធ្វើ​ត្រូវ​តែ​ប្រឈម ហ្នឹង​ការ​អនុវត្ត​ច្បាប់​ហើយ​ប្រជាពលរដ្ឋ​សូមកុំ​ចាញ់បោក​ឲ្យ​សោះ​ខ្ញុំ​ប្រកាស ។ ជាក់ស្តែង នៅ​ស្រុក​ពេ​ជ្រា​ដា មាន​ករណី​មេខ្យល់​នេះ អី​ញ្ចឹ​ង សូម​អាជ្ញាធរ​ខេត្ត និង​សមត្ថកិច្ច ធ្វើការ​ឆែក​មើល​ឲ្យ​ច្បាស់ ។ ព្រោះ​ខ្ញុំ​ឃើញ​មានការ​ផ្សព្វផ្សាយ ដោយ​មាន​គេ​បាញ់ ឲ្យ​មក​ខ្ញុំ ។ ឥឡូវ​សូម​ឲ្យ​ច្បាស់​ណា ! ដល់​ពេល​យើង​រៀបចំ​យន្តការ​ជូន​ប្រជាពលរដ្ឋ​អត់​មាន​ដី​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី ប្រកាស​ថា សម្តេច​ប្រកាស​ជា​លើក​ចុង​ក្រោយ​ហើយ ហើយ​ក៏​សូម​ឲ្យ​អាជ្ញាធរ​ប្រជាពលរដ្ឋ​បានដឹង និង​ធ្វើការ​ទប់ស្កាត់ ព្រោះថា គ្រាន់តែ​សម្តេច​ប្រកាស​បង្កើត​មូលនិធិ​ធ្វើ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវ​តាម​ព្រំដែន ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​តាម QR ក៏​មាន​អ្នក​ទៅ​លួច​បង្កើត ABA ឲ្យ​ប្រជាពលរដ្ឋ​បង់ថ្លៃ ដូច្នេះ​ទាល់តែ​ប្រាប់​បើ​មិន​ដូច្នេះ​ប្រជាពលរដ្ឋ​ចាញ់បោក​ជា​មិន​ខាន ព្រោះថា សម័យ​ឥឡូវ​មាន​ភាព​ជឿនលឿន ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ