ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ជំនាញ​រដ្ឋបាល​ជលផល​សហការ​ជាមួយ​មន្ត្រី​បរិស្ថាន ចុះ​បង្ក្រាប​បទល្មើស​នេសាទ ខណៈ​អ្នកសារព័ត៌មាន​ចុះផ្សាយ​ព្រោងព្រាត​ថា មានការ​នេសាទ​ខុសច្បាប់​ប្រភេទ​ស្បៃ​មុង​យ៉ាង​អនាធិបតេយ្យ​!

​ជំនាញ​រដ្ឋបាល​ជលផល​សហការ​ជាមួយ​មន្ត្រី​បរិស្ថាន ចុះ​បង្ក្រាប​បទល្មើស​នេសាទ ខណៈ​អ្នកសារព័ត៌មាន​ចុះផ្សាយ​ព្រោងព្រាត​ថា មានការ​នេសាទ​ខុសច្បាប់​ប្រភេទ​ស្បៃ​មុង​យ៉ាង​អនាធិបតេយ្យ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សៀមរាប ៖ នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក លោក សរ ម៉ាប់ នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែតុលា ឆ្នាំ​២០២៤ បាន​ដឹកនាំ​សង្កាត់​រដ្ឋបាល​ជលផល​កំពង់​ក្ដី និង​សហគមន៍​នេសាទ​ជីក្រែង សហការ​ជាមួយ​មន្ត្រី​ឧទ្យានុ​រ​ក្ស​និង​បរិស្ថាន​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប ភូមិសាស្ត្រ​ខេត្ត​សៀមរាប ស្នាក់ការ​អន្លង់​សំណរ សរុប​១២​នាក់ ដោយ​កាណូត​២​គ្រឿង​បាន​ចុះ​ទៅ​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​ប្រភេទ​ស្បៃ​មុង នៅ​ចំណុច​ប្រអប់​អ្នក​ល្វា ស្ថិតក្នុង​ឃុំ​ស្ពាន​ត្នោត និង​ចំណុច​កក់​ប្រាំង ស្ថិតក្នុង​ឃុំ​ល្វែង​ឫស្សីស្រុក​ជី​ក្រែង ជាប់​ព្រំប្រទល់​ឃុំ​ប្រឡាយ​ស្រុក​ស្ទោង ព្រំប្រទល់​រវាង​ខេត្តសៀមរាប និង​ខេត្ត​កំពង់ធំ ជាទី​តាំង​ចំណុច​គោលដៅ ដែល​អ្នកសារព័ត៌មាន​ជាច្រើន​អង្ក​ភាព​បាន​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​ថា មាន​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ប្រភេទ​ស្បៃ​មុង​យ៉ាង​អនាធិបតេយ្យ ដាស់​ទើប​ភ្ញាក់​) ។

​កិច្ចសហប្រតិបត្តិការ​នេះ​សម្រេច​បាន​បំផ្លាញ​ឧបករណ៍​ស្បៃ​មុង​១​ករណី​÷​កាប់បំផ្លាញ​លូ​១៥​គ្រឿង​,​កាប់រ​បាំង​ប្រវែង​៧០០​ម៉ែត្រ​,​កាប់​ចម្រឹង​ចំនួន​២០០​ដើម ។ លែង​ត្រី​ចម្រុះ​ចូលក្នុង​បឹង​ធម្មជាតិ​វិញ​ចំនួន​៥០​គីឡូក្រាម​។​

​នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​កំពង់ក្ដី លោក ជុំ សុភាព និង​ប្រធាន​មន្ត្រី​ឧទ្យានុ​រ​ក្ស​និង​បរិស្ថាន​ស្នាក់ការអ​ន្ល​ង់​សំណរ លោក សិន គក់ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ចំណុច​ខាងលើ​នេះ​ពិតជា​ឆកល្វែង មិន​បាន​បង្ក្រាប​មែន ប៉ុន្តែ​កន្លែង​ផ្សេងៗ​បាន​បង្ក្រាប​ម្ដង​ហើយ​ម្ដងទៀត ប្រជាពលរដ្ឋ​មិន​ចេះ​រាងចាល ដូច​ចាប់​ក្ដាម​ដាក់​ចង្អេរ​អញ្ចឹង​៕

Filed in: ព័ត៌មានជាតិ