ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ជនដៃដល់​ត្រូវបាន​នគរបាល​ចាប់ខ្លួន​ក្រោយពី​ប្រើ​អំពើហិង្សា​ចាក់​និង​កាប់​អតីត​ប្រពន្ធ​បណ្តាលឲ្យ​រងរបួ​សព្រោះ​តែ​ភ្លើង​ប្រចណ្ឌ​

ជនដៃដល់​ត្រូវបាន​នគរបាល​ចាប់ខ្លួន​ក្រោយពី​ប្រើ​អំពើហិង្សា​ចាក់​និង​កាប់​អតីត​ប្រពន្ធ​បណ្តាលឲ្យ​រងរបួ​សព្រោះ​តែ​ភ្លើង​ប្រចណ្ឌ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពង់ធំ ៖ មាន​ករណី​ប៉ុន​ប៉ុង​ឃាតកម្ម​មួយ​កើតឡើង​នៅ​ភូមិ​កោះ ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កាល​ពី​រំលង​អាធ្រាត​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២៤​បណ្តាលឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ឃឿន ណាវី អាយុ​១៩​ឆ្នាំ រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​មន្ទីរពេទ្យ ខេត្តសៀមរាប ក្រោយ​អតីត​ប្តី​របស់​ខ្លួន​បាន​ចូល​ទៅ​ចាក់ និង​កាប់ ព្រោះ​តែ​ភ្លើង​ប្រចណ្ឌ​។

​សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា ជនបង្ក​ឈ្មោះ គង់ សារ៉ុម អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ដូនល្អ ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ មូលហេតុ​ជន​សង្ស័យថា​ខ្លួន​បាន​ផឹកស្រា​បៀរ មាន​គ្នា​៤​នាក់ លុះដល់​ម៉ោង​ប្រហែល​១២​យប់ ខ្លួន​បាន​ខ្ចី​ម៉ូតូ​មិត្ដភក្កិ​០១​គ្រឿង និង​ដំបង​ទី​ប ប្រវែង​កន្លះ​ម៉ែត្រ ជិះ​ពី​ភូមិ​ដូនល្អ ឃុំ​សំព្រោជ ស្រុក​ស្ទោង ទៅ​ឈប់​មុខផ្ទះ​ជនរងគ្រោះ ភូមិ​ឃុំ​ខាងលើ​។

​ជនសង្ស័យ​បាន​វាយ​បុក​ទំ​លុះ​ទ្វារ​ឈើ​ខាងក្រោយ​ផ្ទះ ហើយ​បាន​យក​កាំបិត​ចិតបន្លែ របស់​ជនរងគ្រោះ​ទុក​នៅ​ចង្ក្រាន​បាយ និង​ដំបង​ទីប​ចូលទៅ​កាប់ និង​ចាក់​លើ​ជនរងគ្រោះ ត្រូវ​ចំ​ក្បាល​០៣​កន្លែង និង​ដៃ​សងខាង​។​

​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ទូរស័ព្ទ​ទៅ​ជនរងគ្រោះ សួរ​សុំ​យក​ឯកសារ​សំបុត្រ​បញ្ជាក់​កំណើត​កូន តែ​ជនរងគ្រោះ​ប្រាប់ថា មិន​ឱ្យ​ទេ រួច​ជនសង្ស័យ​ប្រាប់​ជនរងគ្រោះ​ថា ចឹង​ចាំទៅ​សាលាឃុំ ស្របពេល​នោះ​ជនសង្ស័យ បាន​សួរ​ជនរងគ្រោះ​បន្ត​ទៀត​ថា រាល់ថ្ងៃ នៅ​ណា​ជនរងគ្រោះ​ឆ្លើយថា នៅ​ភ្នំពេញ ជនសង្ស័យ​និយាយថា បើ​ទៅ​ភ្នំពេញ​មាន​តែ​ទៅ​ជួប​ប្រុស​។ ភ្លាម​នោះ​ជនរងគ្រោះ​បិទ​ទូរស័ព្ទ បិទ​លេខ​ជនសង្ស័យ​មិនឱ្យ​ខ​ល​ចូល​តែ​ម្តង ទើប​ជនសង្ស័យ​មកដល់​ផ្ទះ​ជនរងគ្រោះ ហើយ​ធ្វើ​សកម្មភាព​កាប់​នឹង​ចាក់​តែម្តង ។​

​ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ស្ទោង ឃាត់ខ្លួន និង​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ