ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ចំពោះមុខ​ដែល​ត្រូវ​អនុវត្ត​សម្រាប់​ត្រីមាស​ទី​៤ ឆ្នាំ​២០២៤!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ចំពោះមុខ​ដែល​ត្រូវ​អនុវត្ត​សម្រាប់​ត្រីមាស​ទី​៤ ឆ្នាំ​២០២៤!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​សរុប​លទ្ធផល​ការងារ​កងរាជអាវុធហត្ថ​ប្រចាំ​៩​ខែ ទិសដៅ​សកម្មភាព​ការងារ​ត្រីមាស​ទី​៤ ឆ្នាំ​២០២៤ ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង ជា​នាយសេនាធិការ លោក​មេបញ្ជាការរង លោក​នាយសេនាធិការរង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយ​-​នាយរង​ការិយាល័យ លោក​មេបញ្ជាការ​-​មេបញ្ជាការរង នាយសេនាធិការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​-​មេបញ្ជាការរង វរ​សេនា​តូច ព្រមទាំង​សមាជិក​អាវុធហត្ថ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។

​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​អង្គភាព​ចំណុះ រួម​ទាំង​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ និង​នៅតាម​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ០៨ តុលា ២០២៤ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នា​ពេល​ថ្មីៗ​នេះ បាន​យ៉ាង​ល្អប្រសើរ និង​ត្រូវ​បន្ត​ខិតខំ អនុវត្ត​ភារកិច្ច បទបញ្ជា​ទាំងឡាយ​ដែល​ថ្នាក់លើ​បានដាក់ចុះ ដោយ​ត្រូវ​រួម​សាមគ្គី​គ្នា​ពង្រឹង​ការអនុវត្ត​ការងារ​ស្នូល បង្ការ បង្ក្រាប សង្គ្រោះ គោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស ប្រកាន់​ភ្ជាប់​នូវ​វិន័យ​សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ​បន្ថែមទៀត ជា​ពិសេស​ត្រូវ​ចូលរួម​អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៧ ដែល​ដឹកនាំ​ដោយ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ ក្នុង​ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ក៏ដូចជា បញ្ហា​ក្មេង​ទំនើ​ង ដោយ​ត្រូវ​អនុវត្ត​គ្រប់​វិធានការឲ្យ​បានតឹង​រឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​៕

 


Filed in: ព័ត៌មានជាតិ