ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រដ្ឋបាល​ជលផល​ដំ​ដែក និង​សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម ចុះ​ល្បាត និង​បង្ក្រាប​បាន​បទល្មើស​នេសាទ​ចំនួន​ពីរ​ករណី នៅ​ចំណុច​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង​

រដ្ឋបាល​ជលផល​ដំ​ដែក និង​សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម ចុះ​ល្បាត និង​បង្ក្រាប​បាន​បទល្មើស​នេសាទ​ចំនួន​ពីរ​ករណី នៅ​ចំណុច​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ ២០២៤ កម្លាំងចម្រុះ​ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក ដឹកនាំ​ដោយ​លោក សរ ម៉ាប់ នាយរង​ផ្នែក​ដំ​ដែក និង​សង្កាត់​រដ្ឋបាល​ជលផល សូទ្រនិគម បាន​សហការ​ជាមួយ​ឧទ្យានុ​រក្សប​រិ​ស្ថាន​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ស្នាក់ការ​កំពង់​ឃ្លាំង និង​សហគម​ន៏ នេសាទ​កំពង់​ឃ្លាំង ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​រដូវ​បិទ​នេសាទ ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង ។​

​ក្នុង​ប្រតិបត្តិការ​នេះ ក្រុម​ការងារ​បាន​ចុះ​ល្បាត និង​បង្ក្រាប​បាន​បទល្មើស​នេសាទ ចំនួន ០២ ករណី ជា​ប្រភេទ​នេសាទ​ដោយ​ឧបករណ៍​លប​លូ ដែល​មាន​ក្រឡា​តូច​ជាង ៣ សង់ទីម៉ែត្រ និង​ឧបករណ៍​ស្បៃ​មុង ។​
១-​នេសាទ​ដោយ​ឧបករណ៍​លប​លូ ដែល​មាន​ក្រឡា​តូច​ជាង ៣ សង់ទីម៉ែត្រ ៖-​ក្បាល​លប​លូ ចំនួន ០៦ គ្រឿង – របាំង​សាច់​អួន ប្រវែង ៥០០​ម – ចម្រឹង ចំនួន ២០០ ដើម ។​
២-​នេសាទ​ឧបករណ៍​ស្បៃ​មុង ៖ -​ក្បាល​ស្បៃ​មុង ចំនួន ០៩​គ្រឿង -​របាំង​សាច់​ស្បៃ​មុង ប្រវែង ៨០០ ម​. -​ចម្រឹង ចំនួន ៣០០​ដើម ។

​ដោយឡែក​ចំពោះ​ឧបករណ៍​ល្មើសច្បាប់ ក្រុម​ការងារ​បាន​សម្រេច កាប់​បំផ្លាញ​ចោល​តែ​ម្តង ។ ក្នុងនោះ ក្រុម​ការងារ​ក៏​បាន​លែង​ត្រី ចំនួន ២០ គ​ក្រ​ដែល​រឹបអូស​បាន ព្រលែង​ចូល​បឹង​ធម្មជាតិ​វិញ​៕

​ក្នុងប្រត្តិ​ការ​នេះ​ដែរ ក្រុម​ការងារ​បាន​ប្រើប្រាស់ កម្លាំង​ចំនួន ០៧ នាក់ និង​កាណូត​ចំនួន ០២ គ្រឿង ៕

Filed in: ព័ត៌មានជាតិ