ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ពង្រឹង​សន្តិសុខ ស្រប​តាម​ការវិវត្តន៍​របស់​សង្គមជាតិ និង​ពិភពលោក

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ពង្រឹង​សន្តិសុខ ស្រប​តាម​ការវិវត្តន៍​របស់​សង្គមជាតិ និង​ពិភពលោក
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ជំរុញ​ឱ្យ​ឯកឧត្តម លោកជំទាវ ជា​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​ទាំងអស់ ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​ស្នងការដ្ឋាន​នគរបាល និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ពិនិត្យ​និង​កែសម្រួល​ផែនការ​យុទ្ធសាស្ត្រ​ស្ដីពី​ការពង្រឹង​សន្តិសុខ​ក្នុង​ដែន​រដ្ឋបាល​របស់​ខ្លួន​ឡើងវិញ ដើម្បី​ឆ្លើយតប​ការវិវត្តន៍​ប្រែប្រួល​របស់​សង្គមជាតិ និង​ពិភពលោក​។ ការជំរុញ​ពី​ប្រមុខ​ក្រសួងមហាផ្ទៃ បាន​ធ្វើឡើង​ក្នុង​កិច្ច​ប្រកាស​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព របស់​ក្រសួង​មហាផ្ទៃ ឆ្នាំ​២០២៤-២០២៨ រៀបចំ​នៅ​ទីស្ដីការក្រសួង នា​ព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៤​។​

​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត រាជធានី ខេត្ត​នីមួយៗ មាន​ស្ថានភាព​ភូមិសាស្ត្រ ប្រជាសាស្ត្រ និង​សេដ្ឋកិច្ច​ជាដើម មិន​ដូចគ្នា​ទេ​។ ជាក់ស្ដែង​ស្ថានភាព​សន្តិសុខ​ខេត្ត​ជាប់​ព្រំដែន​សមុទ្រ មាន​លក្ខណៈ​ខុស​គ្នា​ច្រើន​ពី​ខេត្ត​ជាប់​ព្រំដែន​គោក​។ ក្នុងន័យនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ជំរុញ​ឱ្យ​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ រួមគ្នា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ កែសម្រួល​ផែនការ​យុទ្ធសាស្ត្រ​ស្ដីពី​ការងារ​ពង្រឹង​សន្តិសុខ ឱ្យមាន​ភាពស៊ីចង្វាក់​គ្នា​ទៅនឹង​ស្ថានភាព​ជាក់ស្ដែង ពោល​គឺ​មិន​អាច​កំណត់​បញ្ហា ឬ​ដាក់​គោលដៅ​រំពឹងទុក ដោយ​យក​លំនាំ​ដូចៗ​គ្នា​នោះ​ឡើយ​។ ត្រង់​ចំណុច​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត រម្លឹកថា ក្នុង​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ កាលពី​ពេល​ថ្មីៗ​នេះ ក្រសួងមហាផ្ទៃ ក៏បាន​ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិនិត្យ​លើ​ការងារ​នេះ​ផងដែរ​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​ជាថ្មីទៀត ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្ត​យកចិត្តទុកដាក់​តាមដាន កែលម្អ និង​គាំទ្រ​បន្ថែមទៀត ដល់​តួអង្គ​សំខាន់ៗ​ដែល​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ រួមមាន​៖ ក្រុមប្រឹក្សា​និង​ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ សង្កាត់ មេភូមិ អនុ​ភូមិ នាយក និង​លោកគ្រូ អ្នកគ្រូ នៃ​សាលារៀន​តាម​បណ្ដា​ភូមិ ប៉ុស្តិ៍​សុខភាព​ឃុំ សង្កាត់ ព្រមទាំង​ក្រុម​កម្លាំង​ប្រជា​ការពារ ដើម្បី​ឱ្យ​តួអង្គ​ទាំងនេះ បាន​បំពេញ​តួនាទី​ស្របតាម​ច្បាប់ និង​ឆ្លើយតប​ទាន់​ពេល​វេលា​ចំពោះ​តម្រូវការ​នានា​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​អនុវត្ត​បាន​ត្រឹមត្រូវ និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​៕


 

Filed in: ព័ត៌មានជាតិ