ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៤ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ក្រោមការណែនាំ របស់ លោក លី ឡា បន្ត​សកម្មភាព​ចុះ​ល្បាត​និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ ក្នុង​ភូមិសាស្ត្រ​ឃុំ​ច្រណូក​និង​ចំណុច​មេទឹក​ដីក្រហម មេទឹក​សារ​កា​

ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៤ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ក្រោមការណែនាំ របស់ លោក លី ឡា បន្ត​សកម្មភាព​ចុះ​ល្បាត​និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ ក្នុង​ភូមិសាស្ត្រ​ឃុំ​ច្រណូក​និង​ចំណុច​មេទឹក​ដីក្រហម មេទឹក​សារ​កា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កំពង់ឆ្នាំង ៖ ថ្ងៃ​ពុធ ០៨ ខែ ភទ្របទ ឆ្នាំរោង​ឆស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៤ ​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​កំពង់ឆ្នាំង​ក្រោមការណែនាំ និងចង្អុលទិសរបស់ លី ឡា បាន​បន្ត​សកម្មភាព​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ​ដឹកនាំ​ដោយ លោក អ៊ូ សោភ័ណ នាយរង​ខណ្ឌ សហការ​ជាមួយ​អធិការ​នគ​បាល​ស្រុក កំពង់លែង ។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ល្បាត​បាន​ប្រើប្រាស់​មធ្យោបាយ​ទូក ០៣ គ្រឿង កំលាំង ១៥ នាក់ ដោយ​បាន​ចុះ​ប្រតិបត្តិការ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ច្រណូក ស្រុក​កំពង់លែង ចាប់ពី​ចំណុច​ភ្នំ​ត្រង់ ទៅដល់​ផ្លូវ ៥០C នៅពេល​នោះ​បាន​ប្រទះឃើញ របាំង​ស្បៃ​មុង ដែល​ជា​បទល្មើស​ជលផល​។

​ជា​បន្ត​ទៀត កម្លាំង​ចម្រុះ​បាន​បន្ត​ល្បាត​ដោយ​សហការ​ជាមួយ​សហគមន៍​នេសាទ​ភូមិ​ពាម​ពពេច ដឹកនាំ​ដោយ លោក នួន ឬ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ប្រាសាទ និង​ទទួល​បាន​កម្លាំង​ចូលរួម​សរុប ៥ នាក់ និង​មធ្យោបាយ​កាណូត ០១ គ្រឿង បន្ថែម​ហើយ​បាន​ចុះ​ប្រតិបត្តិការ​ជា​បន្ត ស្ថិត​នៅ​ចំណុច​មេទឹក​ដីក្រហម មេទឹក​សារ​កា ភូមិ​កោះ​ថ្កួវ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី ខេត្ត កំពង់ឆ្នាំង ដែល​ខុស​ទៅនឹង​ច្បាប់​ស្តីពី​ជលផល ក្នុង​នោះ​កម្លាំង​ចម្រុះ​បាន​ប្រទះឃើញ​ការធ្វើ​នេសាទ​ដោយ​ឧបករណ៍​របាំង​ស្បៃ​មុង​ខុស​ច្បាប់​បន្ថែម​ទៀត ។​

​ជា​លទ្ធផល សមត្ថកិច្ច​យើង​បាន​ឯកភាពគ្នា ធ្វើការ​រុះរើ បំផ្លាញ​ចោល​នៅ​នឹង​កន្លែង នូវ​វត្ថុតាង​រួម​មាន​រុះរើ​របាំង​ស្បៃ​មុង​ចំនួន ០២ ករណី ស្មើនឹង ៦១ កន្លែង ប្រវែង ១៣៥០ ម៉ែត្រ លូ​ស្បៃ​មុង​ចំនួន ៦១ គ្រឿង បង្គោល​ចំនួន ៦៥០ ដើម​និង​ចាក់​លែង​ត្រី​ចម្រុះ​ចូល​ដែន​នេសាទ​វិញ​ចំនួន ៧០ គីឡូក្រាម ៕

Filed in: ព័ត៌មានជាតិ