ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​ប្រតិបត្តិការ ដឹកនាំ​លោក ប្រាក់ លាង​ហួរ អនុប្រធាន​មន្ទីរ​កសិកម្ម ចុះ​ល្បាត និង​បង្ក្រាប​បាន​បទល្មើស​នេសាទ​ខុសច្បាប់ មានរ​បាំងសាច់​អួន របាំង​ស្បៃ​មុង និង​លប​លូ ៨ មាត់

​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​ប្រតិបត្តិការ ដឹកនាំ​លោក ប្រាក់ លាង​ហួរ អនុប្រធាន​មន្ទីរ​កសិកម្ម  ចុះ​ល្បាត និង​បង្ក្រាប​បាន​បទល្មើស​នេសាទ​ខុសច្បាប់ មានរ​បាំងសាច់​អួន របាំង​ស្បៃ​មុង និង​លប​លូ ៨ មាត់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កាលពី​ថ្ងៃ​អង្គារ ០៣ កើត ខែ ភទ្របទ ឆ្នាំរោង​ឆស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២៤ លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់លែង និង​សហគមន៍​នេសាទ​ផ្លូវ​ទូក បាន​ចុះ​ល្បាត និង​បង្ក្រាប​បាន​បទល្មើស​នេសាទ​មួយចំនួន ។​

​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ លោក ប្រាក់ លាង​ហួរ អនុប្រធាន​មន្ទីរ​កសិកម្ម រួម​ទាំង​កម្លាំង​ចូលរួម សរុប ៣៥​នាក់ ប្រើប្រាស់​មធ្យោបាយ​ទូក​បា​ឡា ០៧ គ្រឿង​។

​ក្រុម​ការងារ​បាន​ចុះ​ប្រតិបត្តិការ ចាប់ពី​ចំណុច​ផ្លូវ​ដំរី ដល់​តំបន់​អភិរក្ស អតីត​ឡូ​តិ៍លេខ​០១ ស្ថិត​ភូមិ​ថ្នល់​ឈើទាល និង​ភូមិ​ស្ល​ត ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​ប្រទះ​ឃើញរ​បាំងសាច់​អួន មាន​ប្រវែង និង​របាំង​ស្បៃ​មុង ដែល​ខុស​ពី​ច្បាប់​ស្តីពី​ជលផល ។ បន្ទាប់មក ក្រុម​ការងារ​បាន​ឯកភាព​គ្នា​ចុះ​កាត់​តំរឹម រុះរើ និង​បំផ្លាញចោល​វត្ថុតាង​នៅ​នឹង​កន្លែង​។​

​ជា​លទ្ធផល ក្នុង​ប្រតិបត្តិ​នេះ ក្រុម​ការងារ​បង្ក្រាប​បាន​នូវ​បទល្មើស​មួយចំនួន មានដូចជា ៖
-​រុះរើរ​បាំងសាច់​អួន​ចំនួន​០១​ករណី ស្មើ​នឹង​ចំនួន​៨​កន្លែង ប្រវែង​១២០០​ម បង្គោល​៧២០ ដើម លប​លូ​១៦​មាត់ ត្រី ។​
-​រុះរើ​បំផ្លាញចោល របាំង​ស្បៃ​មុង​ចំនួន ០១​ករណី ស្មើនឹង ៨​កន្លែង ប្រវែង ៨០០​ម បង្គោល​៣០០​ដើម​
-​លប​លូ ៨ មាត់ និង​ចាក់​លែង​ត្រី​ល្អិត ចំនួន​៨៤០​គីឡូក្រាម​ចូលក្នុង​ដែន​ធម្មជាតិ​វិញ ។​

​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​តែង​ចុះ​ល្បាត ដើម្បី​បង្ក្រាប​រាល់​សកម្មភាព បទល្មើស​នេសាទ​នានា​ជាប់​ជាប្រចាំ ដូច​ភ្លៀងរលឹម ដែល​ក្រុម​ខិលខូច​តែង​លួច​ឆ្មក់​ធ្វើ​សកម្មភាព ៕

 

 

 

Filed in: ព័ត៌មានជាតិ