ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

ទីផ្សារសត្វ​​គោ-ក្របី​ ក្នុងស្រុកដាំក្បាលចុះយ៉ាងគំហុក ហើយអត់អ្នកទិញទៀត ខណៈឈ្មួញនាំចូលពីស្រុកថៃយ៉ាងច្រើន

ទីផ្សារសត្វ​​គោ-ក្របី​ ក្នុងស្រុកដាំក្បាលចុះយ៉ាងគំហុក ហើយអត់អ្នកទិញទៀត ខណៈឈ្មួញនាំចូលពីស្រុកថៃយ៉ាងច្រើន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយ​មាន​ជ័យ ​៖​ តំលៃ​ទីផ្សារសត្វ​​គោ-ក្របី​ និង​ពពែ​ក្នុងស្រុក​ អាច​មាន​តំលៃ​ទាប​បន្តិច​នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ​ នៅ​ពេល​ដែល​ឈ្មួញ​​​បាន​នាំ​ចូល​ពី​ប្រទេស​ជិតខាង​តម្លៃ​​ថ្លៃ​ជាង​នៅ​ខេត្តបន្ទាយ​មានជ័យ​។

ប្រជា​កសិករ​បាន​ប្រាប់​ថា​ ​​ប្រជា​កសិករ​ដែល​កំពុង​ចិញ្ចើម​គោក្របី​និង​ពពែ​ជា​លក្ខណៈ​គ្រួសារ​និង​កសិដ្ឋាន​បែប​ធម្មជាតិ​ ដែល​លែង​គោក្របី​និង​ពពែ​អោយ​ស៊ី​ស្មៅ​តាម​វាលស្រែ​ និង​ជើងភ្នំ​នៅ​ពេល​ល្ងាច​ឃើញ​ដេញ​ត្រឡប់​ចូល​កសិដ្ឋាន​ និង​ក្រោល​វិញ ​ដោយការ​ចិញ្ចឹមជា​លក្ខណៈ​គ្រួសារ​មាន​ការ​ចាប់​អារម្មណ៍ និង​ចិញ្ចឹម​មានការ​កើនឡើង​រាល់​ឆ្នាំ​។

ប្រជា​កសិករ​បាន​បញ្ជាក់​ទៀតថា​ ​ទោះជា​សត្វ​គោក្របី​និង​ពពែ​ក្នុងស្រុក​តំលៃ​ទាប​រាល់​ឆ្នាំ្កក៏ដោយ​តែ​​​នៅ​តស៊ូ​ចិញ្ចឹម ​ព្រោះ​ជា​មុខ​របប​ដែល​វា​ប្រសើរ​ជាង​ទៅ​ធ្វើ​ចំណាកនៅ​ប្រទេស​គេ​ ទើប​តស៊ូ​ចិញ្ចឹម​មាន​លក្ខណៈ​គ្រួសារ​ និង​កសិដ្ឋាន​ដែល​ភាគច្រើន​ជា​គោក្របី​ និង​ពពែ​នាំ​ពូជ​​ពី​បរទេស​គោ​ស្រែ​មាន​ភាគតិច​ណាស់ ​រាល់​ថ្ងៃនេះ​ ចិញ្ចឹម​គោ​លក់​១​ក្បាល​បាន​ត្រឹមតែ​១​លាន​១​សែន ​ទៅ​១​លាន​​២​សែន​រៀល តាម​តូច​ធំ ។ ​ក្របី​១​ក្បាល​បាន​ត្រឹមតែ​ជាង​១​លាន​រៀល​ និង​ពពែ​១​ក្បាល​តំលៃ​៣០​ ទៅ​៤០​ម៉ឺន​រៀល​ ប្រៀបធៀប​ឆ្នាំ​មុន​ៗ​តំលៃ​ខ្ពស់​ជាង​។


លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ ​បាន​ប្រាប់​ថា ​ប្រជា​កសិករ​ដែល​ចិញ្ចឹម​គោ​ក្នុងស្រុក​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ និង​កសិដ្ឋាន​មាន​ប្រមាណ​ជាង​១​សែន​ក្បាល​ និង​ក្របី​ជិត​២​ពាន់​ក្បាល​ និង​ពពែ​រាប់​ពាន់​ក្បាល​ ដែល​ប្រជា​កសិករ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ និង​បែប​កសិដ្ឋាន​ ។

ទោះជា​គោក្របី​និង​ពពែ​តំលៃ​ទីផ្សា​ទាប​ជាង​ឆ្នាំ​មុន​បន្តិច​ តែ​ប្រជា​កសិករ​ចិញ្ចឹម​កើនឡើង​រាល់​ឆ្នាំ​ហើយ​ជា​ប្រភេទ​ពូជ​​នាំ​ចូល​ពី​បរទេស​ មក​បង្កា​ត់​ជា​លក្ខណៈ​បច្ចេកទេស​ ​ដែល​មន្ត្រី​ជំនាញ​ណែនាំ​ក្នុង​ការ​បង្កាត់ ​និង​ចិញ្ចឹម​ទើប​មានការ​ផុលផុស​ច្រើន​ជាង​មុន​ ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ