ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឯកឧត្តម ហ៊ុយ វណ្ណៈ ទទួល «ពានកិត្តិយសស្នាដៃឆ្នើម» ពីសមាគមសារព័ត៌មានអាស៊ាន មកពីប្រទេសថៃ

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឯកឧត្តម ហ៊ុយ វណ្ណៈ ទទួល «ពានកិត្តិយសស្នាដៃឆ្នើម» ពីសមាគមសារព័ត៌មានអាស៊ាន មកពីប្រទេសថៃ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

ភ្នំពេញ ៖ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ឯកឧត្តម ហ៊ុយ វណ្ណៈ នៅរសៀលទី៨ ខែសីហា ឆ្នាំ២០២៤ បានទទួលការប្រគល់ជូននូវ «ពានកិត្តិយសស្នាដៃឆ្នើម» ពីសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានប្រចាំប្រទេសថៃ។ ការប្រគល់ពានកិត្តិយសនេះ ធ្វើឡើងក្នុងពេល ដែល សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រួមនិងការសម្ពោធផ្សាយ សៀវភៅ សដែលជាស្មាដៃឯកឧត្តម ហ៊ុយ វណ្ណៈ ផងដែរ។

សមាគមសារព័ត៌មាន មានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានសម្រេចប្រគល់ «ពានកិត្តិយសស្នាដៃឆ្នើម» ជូន ឯកឧត្តម ហ៊ុយ វណ្ណៈ ដោយសារសមាគមមើលឃើញពីការលះបង់និងការប្រឹងប្រែងឥតឈប់ឈររបស់ឯកឧត្តម ហ៊ុយ វណ្ណៈ ជាពិសេសគឺការខិតខំដឹកនាំការងារចងក្រង សៀវភៅ ស ស្តីពីមូលដ្ឋានគ្រឹះក្រមសីលធម៌វិជ្ជាជីវៈ ដែលសម្ពោធផ្សាយជាផ្លូវការនៅពេលនេះ។ «ពានកិត្តិយសស្នាដៃឆ្នើម» ប្រគល់ដោយតំណាងសមាគមសារព័ត៌មានថៃ ដែលមានលោក JEERAWAT PRASERT និងកញ្ញា KETSARAPORN MANEECHOT ។

ពានកិត្តិយសស្នាដៃឆ្នើម មានខ្លឹមសារថា៖ «ឯកឧត្តម ហ៊ុយ វណ្ណៈ គឺជាឥស្សរជនឈានមុខគេក្នុងការជួយសង្គមនិងមនុស្សជាតិនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់អាស៊ាន ដែលតែងតែយកចិត្តទុកដាក់លើការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន តាមរយៈការផ្តួចផ្តើមចងក្រង សៀវភៅ ស ដែលអាចចាត់ទុកថាជាកម្រងឯកសាររស់ ដែលមានតម្លៃសម្រាប់អ្នកសារព័ត៌មាន មន្ត្រីព័ត៌មាន សិស្ស និស្សិត និងសាធារណជនទូទៅផងដែរ»។

លោក សេង រាជសី ប្រធានប្រតិបត្តិសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ហ៊ុយ វណ្ណៈ គឺជាបុគ្គលទី១ ដែលទទួលបានពានកិត្តិយសស្នាដៃឆ្នើម ពីសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានប្រចាំប្រទេសថៃ ក្រោយសមាគមនេះបានបើកដំណើរការរយៈពេល ៣ឆ្នាំមកនេះ។

ឯកឧត្តម ហ៊ុយ វណ្ណៈ មានប្រសាសន៍ថា «តម្លៃដែលថ្លៃបំផុតលើសពី ពានកិត្តិយសនេះ គឺ «ទឹកចិត្ត» ដែលមិត្តថៃ បានខំចំណាយពេលវេលានិងកម្លាំងកាយពីធ្វើដំណើរពី ទីក្រុងបាងកក មកលើកទឹកចិត្តផ្ទាល់នៅ ទីក្រុងភ្នំពេញ។ ខ្ញុំសូមអរគុណ និងសូមចែករំលែកការលើកទឹកចិត្តនេះ ដល់សហការីដែលរួមដំណើរជាមួយគ្នារយៈពេល៨ឆ្នាំ និងលើសពីនេះក្នុងការងារស្ម័គ្រចិត្តនៅ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា»៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ