ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អតីត​គ្រូ​រូបវិទ្យា​ជើងចាស់​នៃ​សាលា​បាក់​ទូក​ម្នាក់ ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​អតីត​សិស្ស​ខ្លួន​និង​អតីត​លោកគ្រូ​អ្នក​គ្រូបង្រៀន​ជាមួយគ្នា​!

អតីត​គ្រូ​រូបវិទ្យា​ជើងចាស់​នៃ​សាលា​បាក់​ទូក​ម្នាក់ ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​អតីត​សិស្ស​ខ្លួន​និង​អតីត​លោកគ្រូ​អ្នក​គ្រូបង្រៀន​ជាមួយគ្នា​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២៤ នៅ​ហាង​អាហារ Doi Chang Coffee មុខ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ មាន​ទិដ្ឋភាព​គួរឲ្យ​ចាប់អារម្មណ៍​មួយ​ដែល​កម្រ​នឹង​បានឃើញ នោះ​គឺ​ការជួបជុំ ធ្វើ​ខួបកំណើត​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ពី​ក្រុម​មនុស្ស​វ័យ​ចំណាស់​ជាច្រើន​នាក់​។

​ពេល​ដឹង​ការពិត ទិដ្ឋភាព​នៃ​ការជួបជុំ​នេះ ពុំមែន​ជា​ការ​ប្រារព្ធ​ពិធី​ខួបកំណើត​នោះទេ តែ​ជា​ការ​ឆ្មក់​ឱកាស Supprise មិន​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹងខ្លួន ពី​សំណាក់​

​អតីត​សិស្ស​សាលា​បាក់​ទូក​នា​ទសវត្ស​ឆ្នាំ​១៩៨០ មួយក្រុម រួម​ជាមួយ​អតីត​លោកគ្រូ​អ្នកគ្រូ​បង្រៀន​នៅ​សាលា​បាក់​ទូក បាន​មកជួបជុំ​គ្នា មុន​នឹង​អញ្ជើញ​ទៅសួរសុខទុក្ខ​លោកគ្រូ អន សារិន អតីត​គ្រូ​ជើងចាស់​ឯកទេស​រូបវិទ្យា ប្រចាំ​សាលា​បាក់​ទូក ដែល​មាន​ជំងឺ កំពុង​សម្រាក​ព្យាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែប៉ុណ្ណោះ​។

​ក្នុង​រយៈកាល​កន្លងមក គេ​តែង​សង្កេត​ឃើញ​អតីត​មិត្ត​រួម​ជំនាន់​នៃ​សាលា​បាក់​ទូក​មួយ​ក្រុម​នេះ តែង​បង្ហាញ​នូវ​សកម្មភាព​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ និង​ចែករំលែក​ធនធាន​ជួយ​ទុក្ខ​ធុរៈ អតីត​លោកគ្រូ​អ្នកគ្រូ មិន​ដែល​មាន​ខាន ព្រមទាំង​ជួយ​ដល់​មិត្ត​ដែល​ជួប​ការលំបាក​និង​ខ្វះ​លទ្ធភាព​គ្រប់ៗ​គ្នា ក្រោម​ការផ្តួចផ្តើម​ចងក្រង​ជា​ក្រុម ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​។ ហើយ​សកម្មភាព​យកចិត្ត​ទុកដាក់ និង​ចែករំលែក​ធនធាន​ជួយ​ដល់​អតីត​លោកគ្រូ​អ្នកគ្រូ និង​មិត្ត​ដែល​មាន​អាសន្ន​ទាំងនេះ គឺជា​មនោសញ្ចេតនា និង​ជា​វប្បធម៌​ចែករំលែក​នៅក្នុង​ក្រុម ស្រប​តាម​ពាក្យស្លោក​ដែល​ពួកគាត់​បាន​រួម​គ្នា​បង្កើត​ឡើង​ថា “​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក “​។

​ដោយឡែក ក្នុងឱកាស​សួរសុខទុក្ខ​លោកគ្រូ អន សារិន នា​ថ្ងៃនេះ ក្រុម​អតីត​សិស្ស​រួម​ជំនាន់ រួម​ជាមួយ​អតីត​លោកគ្រូ​អ្នកគ្រូ​សាលា​បាក់​ទូក​ទាំងអស់ បាន​នាំយក​ភេសជ្ជៈ​ចម្រុះ ០៨​កេស រួម​នឹង​ផ្លែឈើ​០១​កន្ត្រក ជា​អំណោយ​សួរសុខទុក្ខ​លោកគ្រូ ផងដែរ​។ ដោយហេតុតែ​លោកគ្រូ អន សារិន មាន​បណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ក៏​បាន​ទទួល​ការអនុគ្រោះ លើ​ថ្លៃ​ព្យាល​បាល​ទាំងឡាយ​ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់ តែ​ចំពោះ​ការចំណាយ​ផ្សេងៗ​ក្រៅ​ពី​ការព្យាបាល ត្រូវបាន​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួម​នឹង​អតីត​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក មូលមតិ​គ្នា ធានារ៉ាប់រង​ទាំងស្រុង​៕

Filed in: ព័ត៌មានជាតិ