ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ហេតុតែ​ជា​ចំណូលចិត្ត ទោះ​ដឹង​ថា​សមត្ថកិច្ច​បង្ក្រាប ក៏​ប្រថុយ​បង្ហោះ​ម៉ូតូ​ឲ្យ​សម​នឹង​ចិត្ត​ដែល​ស្រលាញ់​ផងដែរ​!

ហេតុតែ​ជា​ចំណូលចិត្ត ទោះ​ដឹង​ថា​សមត្ថកិច្ច​បង្ក្រាប ក៏​ប្រថុយ​បង្ហោះ​ម៉ូតូ​ឲ្យ​សម​នឹង​ចិត្ត​ដែល​ស្រលាញ់​ផងដែរ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក្មេង​ទំនើង​០៥​នាក់ រួមជាមួយ​ម៉ូតូ​ចំនួន​០៣​គ្រឿង ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ឬ​ស្សី​កែវ សហការ​គ្នា​ចុះ​បង្ក្រាប ពាក់ព័ន្ធ​ករណី​បង្ហោះ​ម៉ូតូ នា​វេលា​ម៉ោង ២២:០០​នាទី ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​ហាង​ហ្គោល​ឌែនមាស ផ្លូវ​ប៉េតុង ក្រុមហ៊ុន​OCIC ស្ថិតនៅ​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ និង​ចំណុច​សួនច្បារ​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

​យុវជន​ទាំង​០៥​នាក់ មាន​មុខរបរ​កម្មក​រ​សំណង់ និង​សន្តិសុខ ត្រូវបាន​នាំយក​ទៅ​កាន់​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ទង្វើ​ទំនើង​ទៅ​ថ្ងៃក្រោយ​ទៀត​។ នៅ​ចំពោះមុខ​អាវុធហត្ថ​រាជធានី​ភ្នំពេញ យុវជន​ទំនើង​ទាំងនេះ​បាន​បញ្ជាក់ថា ពួក​ខ្លួន​សុទ្ធតែ​បានដឹងថា ការ​បង្ហោះ​ម៉ូតូ​នឹង​ត្រូវ​សមត្ថកិច្ច​បង្ក្រាប តែ​ដោយ​ពួក​ខ្លួន​ចូល​ចិត្ត​និង​ឃើញ​ថា​ស្ងាត់​ដែរ​ក៏​ប្រថុយ​នាំគ្នា​បង្ហោះ មិន​នឹកស្មានថា​បាន​ជួប​អាវុធហត្ថ​ធ្វើការ​ប្រដេញ​និង​បង្ក្រាប​បាន​ដូច្នេះ​ឡើយ ។​

​យោង​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង ត្រូវ​អនុវត្ត​គ្រប់​វិធានការឲ្យ​បានតឹង​រឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយឡែក​ចំពោះ​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅតាម​ដងផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សារ​ទុក​រយៈពេល​បី​ខែ​ចំពោះ​ការប្រព្រឹត្ត​លើកទីមួយ និង​ប្រាំមួយ​ខែ​ប្រសិនបើ​មិន​រាងចាល នៅតែ​ប្រព្រឹត្ត​លើក​ទី​ពីរ​បន្តទៀត​៕​

 

Filed in: ព័ត៌មានជាតិ