ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​អ្នក​មាន​ជាន់​ថ្មី សម្តែង​ឬ​ទ្ធិ​ក្នុង​ក្លឹប ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

​អ្នក​មាន​ជាន់​ថ្មី សម្តែង​ឬ​ទ្ធិ​ក្នុង​ក្លឹប ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅវេលា​ម៉ោង​ប្រមាណ ០០​និង​៣០​នាទី ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៤ មាន​មនុស្ស​ប្រុស​ស្រី​មួយក្រុម បាន​នាំគ្នា​ចូល​ក្លឹប​កំសាន្ត Central.X ដោយ​ហៅ​ស្រា Hennessy ០២​ដប ផឹកស៊ី​យ៉ាង​ហ៊ឺ​ហា សម្ញែង​ឬ​ក​បែប​អភិជន ដោយ​ក្នុង​នោះ​បុរស​ម្នាក់​ដែល​អ្នក​ផ្សេង​ក្នុង​ក្រុម​ហែរ​ហម​លើកតម្កើង​ជា​មនុស្ស​សំខាន់​ជាងគេ បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​ចេញពី​ចង្កេះ អា​មេ​បញ្ចូល​គ្រាប់ កាន់​រេ​ចុះឡើង សម្ញែង​ទៅលើ​ទៅ​ក្រោម ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ដ៏ទៃទៀត​ដែល​នៅ​សា​ឡុង​ក្បែរៗ​នោះ​។

​ដោយ​ឃើញ​សភាព​បែប​នេះ មេការ​ក្លឹប​បាន​តាម​អង្វរ​បុរស​ម្នាក់​នោះ សុំ​ឲ្យ​យក​កាំភ្លើង​ទៅ​ទុក​ក្នុង​ឡាន ស្រាប់តែ​បុរស​នោះ បាន​បាញ់​ឡើង​លើ​០១​គ្រាប់ ដើម្បី​សម្តែង​ឬ​ទ្ធិ​អំណាច​របស់​ខ្លួន ធ្វើឲ្យ​ភ្ញៀវ​ផ្អើល​ឈូរ​ឆរ​រត់ចេញ​ក្រៅ ត្រូវបាន​ក្រុម​សន្តិសុខ​រាយការណ៍​ជូន​អាវុធហត្ថ​ខណ្ឌចំការមន ចុះ​អន្តរាគមន៍​និង​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​យកទៅ​អនុវត្ត​តាម​និតិ​វិធី ព្រមទាំង​ដកហូត​អាវុធ​ខ្លី​បាន ០២​ដើម ដោយ​មួយ​ដើម ម៉ាក GLOCK19 ជា​អាវុធ​ដែល​ជនសង្ស័យ កាន់​ធ្វើ​សកម្មភាព​បាញ់​សម្ញែង និង​មួយ​ដើម​ទៀត ម៉ាក EKOL VOLGA សមត្ថកិច្ច​ឆែក​ឃើញ​ក្នុង​រថយន្តរ​បស់​ជនសង្ស័យ​។

​ក្រោយពេល​ស្តាប់​ចម្លើយ ជនសង្ស័យ​មាន ឈ្មោះ ខុន បញ្ច​សិទ្ធិ ដែល​គេ​ដឹងថា​ជា​អ្នក​មាន​ជាន់​ថ្មី ដោយសារ​ការរកស៊ី​ខាង​ដីធ្លី បាន​សារភាព​ទទួលស្គាល់ថា អាវុធខ្លី​ពិត​ជា​របស់​ខ្លួន​មែន តែ​អ្នកបាញ់​គឺជា តៃកុង​ឡាន​ខ្លួន​នោះ​ទេ រីឯ​តៃ​កងឡាន បាន​សារភាព​ទទួលស្គាល់ថា​ខ្លួន​ពិតជា​អ្នកបាញ់​ដូច​សម្តី​មេ​ខ្លួន​បាន​លើក​ឡើង​ពិតប្រាកដ​មែន​។ តែ​តាម​វិធាន​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ រក​តម្រុយ​ឃើញថា​អ្នកបាញ់​ពិតប្រាកដ​គឺជា​បុគ្គល​ឈ្មោះ ខុន បញ្ច​សិទ្ធិ មិនមែន​ជា​តៃកុង​ឡាន​នោះ​ទេ​។

​ដោយ​ជនសង្ស័យ​ទាំង​ពីរ​នៅ​តែ​ផ្តល់​ចម្លើយ​ផ្ទុយ​ពី​សាក្សី​និង​ភស្តុតាង សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ធ្វើ​ការឃាត់ខ្លួន​ទាំង​ពីរ​នាក់ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​តែម្តង​៕

​

 

 

 

Filed in: ព័ត៌មានជាតិ