ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ចាប់មេប៉ុស្ដិ៍ឃុំអ្នកលឿង ខេត្តព្រៃវែង និងបក្ខពួក សរុបចំនួន៨នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន, តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

ចាប់មេប៉ុស្ដិ៍ឃុំអ្នកលឿង ខេត្តព្រៃវែង និងបក្ខពួក សរុបចំនួន៨នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន, តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894


ព្រៃវែង ៖ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ខេត្តព្រៃវែង និងបក្ខពួកសរុបចំនួន៨នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកពាមរក៍ ចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន។

នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ដែលត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវ និងអង្កេតឃើញថា ជាមេខ្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ឈ្មោះ យ៉ែម រ៉ាន់យ៉ា ហៅរ៉ាន់ អាយុ៤២ឆ្នាំ។ ជននេះត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង រួមជាមួយបក្ខពួក។

ក្រោយចាប់ឃាត់ខ្លួនកម្លាំងនគរបាលជំនាញ បានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់។ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ លោក អៀ ហាំឡេង ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្ត បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារពីបទ «ជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»។

តុលាការ ហេតុដូច្នេះសម្រេច

១-បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទ ដែល មានឈ្មោះ យ៉ែម រ៉ាន់យ៉ា ហៅរ៉ាន់ ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តព្រៃវែង ដោយអនុវត្តឱ្យបាន ត្រឹមត្រូវតាមនីតិវិធីនៃច្បាប់។

២-បង្គាប់ឱ្យប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ខេត្តព្រៃវែង ទទួលជននេះ និងឃុំជននេះ រហូតដល់ មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

៣-បង្គាប់ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់នៅពេលត្រូវបានបង្ហាញដីកានេះ សហការ អនុវត្តឱ្យបានល្អនៅក្នុងករណីចាំបាច់ ៕


 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ