ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អ្នក​ប្រើ​គ្រឿងញៀន ប្រុស​ស្រី​១៧​នាក់ ក្រោយ​ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន បាន​បញ្ជូន​ទៅ​មណ្ឌល​ផ្សេងៗ​គ្នា​!

​អ្នក​ប្រើ​គ្រឿងញៀន ប្រុស​ស្រី​១៧​នាក់ ក្រោយ​ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន បាន​បញ្ជូន​ទៅ​មណ្ឌល​ផ្សេងៗ​គ្នា​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មនុស្ស​១៧​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ទួលគោក និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជយ័​, ចំណុច​សំណង់អាណាធិបតេយ្យ ស្ថិតក្នុង ភូមិ​១៧ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ចំណុច​លើ​ផ្លូវ​បេតុង ទល់មុខ សាលាបឋមសិក្សា​បាក់​ទូក សង្កាត់​៧​មករា ខណ្ឌ​៧​មករា និង​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​រទេះភ្លើង សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក ព្រម​ជាមួយ​គ្រឿងញៀន​ក្រាម​ស​ថ្លា​សរុប​ចំនួន​៤៤​កញ្ចប់ (​ធំ​-​តូច​), ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញឿន​ចំនួន​០៣, សម្ភារ​:​ប្រើប្រាស់​គ្រឿងញៀន និង ថង់​សម្រាប់​ច្រក​គ្រឿងញៀន មួយចំនួន​។

​ជា​លទ្ធផល នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី ទាំង​១៧​នាក់​នោះ ទៅ​មណ្ឌល​ផ្សេងៗ​គ្នា ក្នុងនោះ ១៣​នាក់ បញ្ជូនទៅ​តុលាការ​ដោយ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ មណ្ឌល​អប់រំ​កែប្រែ​អប់រំ​ទី​២ និង ០៤​នាក់ បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ព្យាបាល​អ្នកញៀន​គ្រឿងញៀន នៅ​ស្រុក​កណ្តាលស្ទឹង​។

​ជន​ទាំង​១៧​នាក់ រួមមាន​៖
១.​ឈ្មោះ ឆាយ ស៊ុន​ហេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ២.​ឈ្មោះ សុវណ្ណ ពុធ​រិទ្ធ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​, ៣.​ឈ្មោះ ម៉ែ ពិសិដ្ជ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​, ៤.​ឈ្មោះ អួត ស្រី​នី​ត ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​, ៥.​ឈ្មោះ អូ ឡ​ង់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​, ៦.​ឈ្មោះ ឡុង ដំ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​, ៧.​ឈ្មោះ លី មុ​ី ភេទ​ស្រី អាយុ​២៣​ឆ្នាំ​, ៨.​ឈ្មោះ រុំ ស្រីភា ភេទ​ស្រី អាយុ​២២​ឆ្នាំ​, ៩.​ឈ្មោះ ជូ រត្ន​ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ១០.​ឈ្មោះ សៅ វ៉ាន់ដា ភេទ​ស្រី អាយុ​២៧​ឆ្នាំ​, ១១.​ឈ្មោះ ហ៊ូ វី​រ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​, ១២.​ឈ្មោះ ឈន ភ​ណ្ឌ័ ភេទ​ប្រុស​ន អាយុ​៤១​ឆ្នាំ​, ១៣.​ឈ្មោះ ចាន់ សុីផា​នុត ហៅ ជី​ជី ភេទ​ស្រី អាយុ ២៩​ឆ្នាំ​, ១៤.​ឈ្មោះ ស៊ីម ដា​វីដ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​, ១៥.​ឈ្មោះ ឡាយ សុខ​ចាន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ១៦.​ឈ្មោះ ងួន យិត ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​, ១៧.​ឈ្មោះ ឌឹ​ម សុភ័ណ្ឌ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​៕

Filed in: ព័ត៌មានជាតិ