ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​ចោរ​ម្នាក់ ធ្លាប់​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ជាច្រើនលើក ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

​ចោរ​ម្នាក់ ធ្លាប់​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ជាច្រើនលើក ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​វេលា​ម៉ោង ១២​និង​១០​នាទី ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ ខណៈពេលដែល កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក កំពុង​ធ្វើការ​ល្បាត​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ មក​ដល់​ក្បែរ​ចំណុច ផ្ទះ​វីឡា​មួយ​កន្លែង​ដែល​ទុកចោល ស្ថិតនៅ​ផ្លូវ​៣៥១ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ស្រាប់តែ​ឮសូរ​សម្លេង​ប្រជាពលរដ្ឋ​ស្រែក​ឆោឡោ​ថា​ចោរៗ ក៏​បាន​ឃើញ​ជនសង្ស័យ​រត់​ផ្លោះ​របង​ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ ពេលនោះ​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​ទួលគោក បាន​ដេញ​ប្រផាប់​ចាប់​ប្រភីង រហូត​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ គង់ ពិសី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ យកមក​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ជនសង្ស័យ​ឈ្មោះ គង់ ពិសី បាន​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​វិឡា​មួយ​កន្លែង​ដែល​គេ​ទុក​ចោល នៅ​ចំណុច​ខាងលើ តែម្នាក់ឯង ពិតប្រាកដ​មែន ដើម្បី​លួច​យក​ដែក និង​ខ្សែភ្លើង ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​បានឃើញ ក៏​ស្រែក​ថា​ចោរៗ ធ្វើឲ្យ​ខ្លួន​មាន​ការភិតភ័យ​ក៏រ​ត់​លោត​ផ្លោះ​របង​ទៅ​ផ្ទះ​វីឡា​របស់គេ​មួយទៀត​នៅ​ជិត​នោះ ស្រាប់តែ​មាន​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ដែល​កំពុង​ល្បាត​ជិត​នោះ ចុះ​មក​ដល់​ធ្វើការ​ចាប់​រូប​ខ្លួន​ភ្លាមៗ​តែម្តង​។ ជនសង្ស័យ​បាន​បញ្ជាក់ថា កន្លងមក ខ្លួន​ធ្លាប់​គាស់​ផ្ទះ​របស់​អ្នកដទៃ​លួច​យក​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ផ្សេងៗ ជាច្រើនលើក និង ធ្លាប់​ជាប់​មណ្ឌល​កែប្រែ​បន្សាប​សារធាតុ​ញៀន​ចំនួន​០២​លើក ផងដែរ ។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ