ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

បែករឿងមិនប្រក្រតីប្រធានមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង​ ករណីចាយថវិការដ្ឋជិត600 លានរៀលក្នុង១ឆ្នាំៗទិញ ៖ អង្ករ មី ត្រីខ ម៉ុង ភួយ កន្ទេលចែកជូនពលរដ្ឋ តើពិតទេ អ្នកណាខ្លះធ្លាប់ទទួលបានអំណោយ ?

បែករឿងមិនប្រក្រតីប្រធានមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង​ ករណីចាយថវិការដ្ឋជិត600 លានរៀលក្នុង១ឆ្នាំៗទិញ ៖ អង្ករ មី ត្រីខ ម៉ុង ភួយ កន្ទេលចែកជូនពលរដ្ឋ  តើពិតទេ អ្នកណាខ្លះធ្លាប់ទទួលបានអំណោយ ?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ ៖ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com» Tel & Telegram: 096 60 84 784 / 012 790 894

ស្វាយរៀង៖តាមសេចក្ដីរាយការណ៏មកពីខេត្តស្វាយរៀង បានប្រាប់ថា មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​ និង​យុវនីតិសម្បទា​ខេត្តស្វាយរៀង ដែលសព្វថ្ងៃមានលោក ប៉ែន សុវណ្ណនី ជាប្រធាន​មន្ទីរនោះ នៅរយះពេលច្រើនឆ្នាំមកនេះ បានកើតមានភាពមិនប្រក្រតី លើការចំណាយថវិកាជាតិ ច្រើនរយលានរៀល ក្នុងការទិញគ្រឿងឧបភោគ បរិភោគ រួមមាន៖ អង្ករ ម៉ុង កន្ទេល ភួយ សារ៉ុង អំបិល មី ត្រីខកំប៉ុង អំបិល សម្រាប់ចែក ជូនអ្នកក្រីក្រ និង មនុស្សក្នុងសហគមន៏។

តាមប្រភពបានបង្ហបថា នៅក្នុងឆ្នាំ២០២២ ២០២៣ មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​ និង​យុវនីតិសម្បទា​ខេត្តស្វាយរៀង បានចំណាយថវិកាជាតិរហូតដល់ជាង៥៤០លានរៀល និងឆ្នាំ២០២៤នេះ អស់ថវិកាជិត ៦០០លានរៀល ដើម្បីទិញ ៖ អង្ករ ម៉ុង កន្ទេល ភួយ សារ៉ុង អំបិល មី ត្រីខកំប៉ុង អំបិល សម្រាប់ចែកជូនអ្នកក្រីក្រ និង មនុស្សក្នុងសហគមន៏។ ប៉ុន្តែអ្វីដែលគេឃើញ ការចាយលុយរដ្ឋដ៏ច្រើននេះ គឺ លទ្ធផលដូច មិនសមនិងការចំណាយថវិកាជាតិទាំងនោះទេ។ ផ្ទុយទៅវិញថវិកាដ៏ច្រននេះត្រូវគេហែកចែកគ្នាស៊ីស្ទើអស់ ក្រោលទ្ធកម្មទិញថ្លៃ និងយកទំនិញតិចតួចទៅចែក ដើម្បីថតរូប ទុកអួតក្រុមអធិការកិច្ច និងក្រុមសវនកម្ម នៅពេលគេទៅត្រួតពិនិត្យម្ដងៗនោះ។

ករណីភាពមិនប្រក្រតីរបស់លោក ប៉ែន សុវណ្ណនី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​ និង​យុវនីតិសម្បទា​ខេត្តស្វាយរៀង គួរក្រសួង/ស្ថាប័នពាក់ព័ន្ធចុះពិនិត្យបញ្ជីរឈ្មោះអ្នកទទួលអំណោយនៅមូលដ្ឋាន និងការពិត។

ទាក់ទងព័ត៌មាននេះនៅរសៀលថ្ងៃទី១៥ ០៧ ២០២៤ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com» មិនអាចសុំការបំភ្លឺពីលោក ប៉ែន សុវណ្ណនី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​ និង​យុវនីតិសម្បទា​ខេត្តស្វាយរៀង ជុំវិញរឿខាងលើនេះទេ។ អង្គភាពយើងស្វាគមន៏ទទួលយកការបំភ្លឺគ្រប់ពេល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ