ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាលខេត្តតាកែវ លោក វ៉ី សំណាង ទើបចូលកាន់តំណែង ប្ដេជ្ញាបង្ក្រាបក្រុមក្មេងទំនើង ឲ្យអស់ចេញពីមូលដ្ឋានខេត្

អភិបាលខេត្តតាកែវ លោក វ៉ី សំណាង ទើបចូលកាន់តំណែង ប្ដេជ្ញាបង្ក្រាបក្រុមក្មេងទំនើង ឲ្យអស់ចេញពីមូលដ្ឋានខេត្
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានធ្វើការប្ដេជ្ញាចិត្ត និងដាក់ចេញវិធានការដ៏ម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្រ្កាបក្រុមក្មេងទំនើង បងតូច បងធំ ដែលតែងតែបង្ករភាពអនាធិបតេយ្យនៅក្នុងខេត្ត និងតាមមូលដ្ឋាននានា ចេញឲ្យអស់ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។


ការលើកឡើងរបស់ អភិបាលខេត្តតាកែវថ្មី ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ នាថ្ងៃទី១១ កក្កដា ។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា «កន្លងមកនេះសង្កេតឃើញថា មានក្រុមក្មេងទំនើងតែងតែងបង្ករភាពអនាធិបតេយ្យ នៅតាមទីប្រជុំជន សួនច្បារ និងទីសាធារណៈ ដេញវាយកាប់ចាក់គ្នាជារឿយៗ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានភាពភ័យខ្លាច ដូច្នេះដើម្បីលុបបំបាត់ក្រុមក្មេងទំនើងទាំងអស់នេះ ក្នុងនាមខ្ញុំជាគណៈអភិបាលខេត្ត ណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតាមដានរាល់សកម្មភាពអុកឡុកផ្សេងៗ របស់ក្រុមក្មេងទំនើងទាំងអស់នោះ និងកំណត់មុខសញ្ញាទីតាំងហើយ ធ្វើការចុះបង្ក្រាបឲ្យបានទាន់ពេលវេលា»។

អភិបាលខេត្ត លោក វ៉ី សំណាង បន្ដថា ក្នុងនោះក៏ត្រូវយកចិត្តទុកដាក់លើបញ្ហាគ្រឿងញៀន បង្រ្កាប និងទប់ស្កាត់រាល់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ព្រោះគ្រឿងញៀនបង្កឲ្យមានអំពើហិង្សា និងក្រុមក្មេងទំនើងកើតឡើង។

អភិបាលខេត្តតាកែវ លោក វ៉ី សំណាង ក្នុងឱកាសនេះដែរ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្តតាកែវ បន្តគាំទ្រគម្រោងព្រែកជីកហ្វូណន តេជោ ទាំងអស់។ ព្រោះគម្រោងមួយនេះនឹង ផ្ដល់អត្តប្រយោជន៍ជាច្រើនដល់ប្រជាជន និងសង្គមជាតិ ទៅថ្ងៃអនាគត ខណៈនៅថ្ងៃ៥ សីហា ជាថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណនតេជោ ដូច្នេះប្រជាពលរដ្ឋចូលរួមវាយស្គរ គោះត្រឡោក ប៉ោត ឲ្យបានអធិកអធម ហើយអ្វីកាន់តែពិសេសទៅទៀតនោះ រដ្ឋបាលខេត្ត និងរៀបចំការប្រគំតន្រ្តី និងការប្រកួតកីឡាបាល់ទាត់ ដើម្បីបង្ហាញការគាំទ្រ និងអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោ បានបើកកាដ្ឋានសាងសង់ជាផ្លូវការ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ