ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ យោធិន​ចូលនិវត្តន៍​-​ពិការ និង​គ្រួសារ​យោធិន ពលី​-​មរណៈ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​អបអរសាទ​រ ខួប​លើក​ទី​៣១ ទិវា​បង្កើត​កងរាជអាវុធហត្ថ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ យោធិន​ចូលនិវត្តន៍​-​ពិការ និង​គ្រួសារ​យោធិន ពលី​-​មរណៈ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​អបអរសាទ​រ ខួប​លើក​ទី​៣១ ទិវា​បង្កើត​កងរាជអាវុធហត្ថ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក ថ្ងៃទី​១១ ខែ​កក្ត​ដា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ យោធិន នៃ កងរាជអាវុធហត្ថ ចូលនិវត្តន៍​-​ពិការ និង តំណាង គ្រួសារ​យោធិន ពលី​-​មរណៈ ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ១២៩​នាក់ ក្នុងឱកាស​អបអរសាទ​រ ខួប​លើក​ទី​៣១ ទិវា​បង្កើត​កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤)​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់ លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា ជូន​ដល់​យោធិន​ចូលនិវត្តន៍​-​ពិការ និង​គ្រួសារ​គ្រប់ៗ​គ្នា ព្រមទាំង​បាន​ណែនាំ​អំពី​ការ រៀបចំ​ផែនការ​សេដ្ឋកិច្ច ក្នុង​គ្រួសារ​ឲ្យបាន​ហ្មត់ចត់ ចេះ​តាមដាន​និង ថែទាំ​សុខភាព ឲ្យបាន​ល្អ ហាត់ប្រាណ​ឲ្យបាន​ជាប់​ជាប្រចាំ រស់នៅ​ប្រកប​ដោយ អនាម័យ​និង​បរិស្ថាន​ស្អាត ដើម្បី​សុខភាព​គ្រប់គ្នា​។ លោក​ឧត្តមសេនីយ៍ឯក បាន​មានប្រសាសន៍​បន្ថែម​ថា ទោះបី​បងប្អូន​ចូល​និវត្ត​ហើយ​ក៏​ដោយ សម្រាប់​រូបលោក​ដែល ធ្លាប់​រួម​ការងារ​ជាមួយគ្នា លោក​នៅតែ​មាន​មនោសញ្ចេតនា ដូច​ជា​សាច់ញាតិ​បងប្អូន​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​គ្រប់​កាលៈទេសៈ ហើយ​ចំពោះ​បងប្អូន​វិញ ក៏ត្រូវ​ជួយ​សហការ​រក្សា​សន្តិសុខ​សុវត្ថិភាព​មូលដ្ឋាន​ខ្លួន​រស់នៅ និង​ត្រូវ​ចេះ​ជួយ​សង្កេត​ហេតុ​ការ ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ បទល្មើស​គ្រប់​ប្រភេទ ដល់​សមត្ថកិច្ច ដើម្បី​បង្កា​ទប់ស្កាត់​គ្រប់​បទ​ល្មើស និង​បង្ក្រាបបាន​ទាន់ពេលវេលា​។​

​ក្រោយ​ពី​ការ​សំណេះសំណាល​សួរសុខទុក្ខ​រួចមក លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ដល់ យោធិន​ចូលនិវត្តន៍ និង​តំណាង​គ្រួសារ​ទាំង​១២៩​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន អង្ករ ០២​ការុង​, មី ០២​កេស​, ទឹក​សុទ្ធ ០២​កេស រួម​និង​ថវិកា ១០​ម៉ឺន​រៀល​៕

​

 

Filed in: ព័ត៌មានជាតិ