ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ឯកឧត្តម ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Anna Wellenstein

រដ្ឋមន្ត្រីក្រសួងធនធានទឹក ឯកឧត្តម ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Anna Wellenstein
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ នេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា បានអនុញ្ញាតឱ្យលោកស្រី Anna Wellenstein នាយិកាប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកទទួលបន្ទុកកិច្ចការអភិវឌ្ឍប្រកបដោយចីរភាពរបស់ធនាគារពិភពលោក ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធនាគារពិភពលោក លោកស្រី Anna Wellenstein នាយិកាប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកទទួលបន្ទុកកិច្ចការអភិវឌ្ឍប្រកបដោយចីរភាពរបស់ធនាគារពិភពលោក ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីជួបពិភាក្សាអំពីបញ្ហាប្រឈម និងការងារអាទិភាពលើវិស័យធនធានទឹក គម្រោងសន្ដិសុខទឹក និងបញ្ហាប្រឈមដែលកើតឡើងនៅក្នុងបឹង ទន្លេសាប។

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា បានជម្រាបជូនគណៈប្រតិភូធនាគារពិភពលោកថា រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំប្រកបដោយភាពមោះមុត ស្វាហាប់ មានយុទ្ធសាស្ត្រច្បាស់លាស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃ ព្រះរាជណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តអភិវឌ្ឍន៍ និងពង្រឹងវិស័យជលសាស្រ្ត និងឧតុនិយម ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា ទទន្ទឹមនឹងនោះ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារពិភពលោក ក្នុងការកសាង និងការអភិវឌ្ឍធនធានទឹករយៈពេលវែងនៅកម្ពុជា។

តំណាងគណៈប្រតិភូ លោកស្រី Anna Wellenstein បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារពិភពលោក (WB) បានជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីបញ្ហាទឹក និងអាទិភាពនៃការអភិវឌ្ឍ ព្រមទាំងបញ្ហាប្រឈមរបស់ប្រទេសកម្ពុជាក្នុងវិស័យធនធានទឹក ក៏ដូចជាបន្តកិច្ចសន្ទនាលើបញ្ហាសន្តិសុខទឹក និងអាងទន្លេសាប ដែលត្រូវបានពិភាក្សាក្នុងវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះ តំណាងធនាគារពិភពលោកក៏បានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។

សូមបញ្ជាក់ថា ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសអនុម័តការវិនិយោគថ្មីមួយលើគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា ដែលរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ១១៣ ០០០នាក់។ ការវិនិយោគនេះគឺក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក ក្នុងគោលបំណងធ្វើឱ្យសន្តិសុខទឹកនៅប្រទេសកម្ពុជាកាន់តែមានភាពប្រសើរឡើង ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹងហានិភ័យអាកាសធាតុ។ គម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខេត្តចំនួន៤ គឺខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ