ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

ក្មេង​ទំនើង​ក្រុម​ថ្មី ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បន្ថែម​ទៀត​ហើយ​!

ក្មេង​ទំនើង​ក្រុម​ថ្មី ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បន្ថែម​ទៀត​ហើយ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បើទោះបីជា​មាន​ការបង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់ និង​មាន​ការអំពាវនាវ​យ៉ាងទទូច របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅក្នុង​យុទ្ធនាការ​ក្តៅ បង្ក្រាប​ក្រុម​ក្មេង​ទំនើង ក្នុង​រយៈកាល​កន្លងមក​ក៏ដោយ ក៏​សកម្មភាព​ទំនើង​មួយចំនួន នៅតែ​បន្ត​ប្រព្រឹត្ត​ដោយ​មិន​កោតក្រែង បង្ក​ការភ័យខ្លាច និង​រំខាន​ដល់​អ្នក​ដ៏​ទៃ​នៅលើ​ផ្លូវ​សាធារណៈ​យ៉ាង​អាណាធិបតេយ្យ​។ ជាក់ស្តែង​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌ​ទួលគោក បាន​ធ្វើ​ការបង្ក្រាប​ក្រុម​ក្មេង​ទំនើង​០១​ក្រុម ប្រមូលផ្ដុំ​គ្នា​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​យ៉ាង​អាណាធិបតេយ្យ និង ០២​នាក់​ផ្សេង​ទៀត បាន​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​រថយន្ត​ខុស​បច្ចេកទេស​បន្លឺសម្លេង​ខ្លាំងៗ បើកបរ​ល្បឿន​លឿន ក្នុង​ទីប្រជុំជន​។

​ក្មេង​ទំនើង ០១​ក្រុម​ដែល​មាន​រហស្សនាម ក្រុម​TTP (​ទួល​ទំពូង​) សរុប​ចំនួន ២១​នាក់ (​ស្រី​០១​នាក់​) ត្រូវបាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បង្ក្រាប​នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ខណៈ​ដែល​ក្រុម​នេះ​កំពុង​ធ្វើការ​បង្ហោះ​ម៉ូតូ ដោយ​មិន​គិត​ពី​ហានិភ័យ នៃ​អាយុជីវិត​ផ្ទាល់ខ្លួន និង​សុវត្ថិភាព​របស់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ និង​យុវជន ០២​នាក់​ដែល​បាន​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​រថយន្ត​ខុស​បច្ចេកទេស​បន្លឺសម្លេង​ខ្លាំងៗ បើកបរ​ល្បឿន​លឿន ក្នុង​ទីប្រជុំជន រួមមាន ម្ចាស់​រថយន្ត ម៉ាក Camry ពណ៌​ទឹកប្រាក់ ឆ្នាំ​១៩៩២ ស្លាក​លេខ បន្ទាយមានជ័យ 2A.0684 ត្រូវបាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក បង្ក្រាប​នៅ​ចំណុច​មហាវិថី សហព័ន្ធរុស្ស៊ី (​ខាង​មុខ​សាលា​តិច​ណូ​)​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក និង​ម្ចាស់​រថយន្ត ម៉ាក​Lexus is200 ឆ្នាំ​២០១៦ ពណ៌​ស គ្មាន​ស្លាក​លេខ ត្រូវបាន​អាវុធហត្ថ ខណ្ឌ​ទួលគោក បង្ក្រាប​នៅ​ចំណុច​ផ្លូវ​១៨២​កែង​២៥៣ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក​។

​ដូច្នេះ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​ឃើញ​ទង្វើ​ទំនើង​ទាំងឡាយ សូម​ទំនាក់ទំនង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តាមរយៈ​ទូរស័ព្ទ​Hotline លេខ​១២៩១ អាវុធហត្ថ​រាជធានី​ភ្នំពេញ​នឹង​រក្សារ​ការសម្ងាត់​ជូន​៕

 


 

Filed in: ព័ត៌មានជាតិ