ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ធ្វើ​ការបង្ក្រាប​ក្រុម​ក្មេង​ទំនើង ដូច​ភ្លៀងរលឹម​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ធ្វើ​ការបង្ក្រាប​ក្រុម​ក្មេង​ទំនើង ដូច​ភ្លៀងរលឹម​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក្រោម​ការដឹកនាំ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់ឲ្យ​លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ជំនាញ​និង​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ រួម​គ្នា​បើក​យុទ្ធនាការ​ក្តៅធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ឲ្យបាន​តឹងរឹង​បំផុត​ដោយ​មិន​មាន​ការលើកលែង ជាក់ស្តែង​បន្ទាប់ពី បាន​ធ្វើ​ការបង្ក្រាប​ក្រុម​ក្មេង​ទំនើង​ចំនួន​៥៦​នាក់​នា​យប់​ថ្ងៃ​ទី​២១-២២ ខែមិថុនា ឆ្នាំ​២០២៤ ដោយ​ធ្វើ​ការអប់រំ​និង​បញ្ជូន​ទៅ​តុលាការ​មួយ​ចំនួន​ផង​នោះ នៅ​ថ្ងៃ​ទី ២៣-២៤ ខែមិថុនា ឆ្នាំ​២០២៤ មាន​ក្មេង​ទំនើ​ង ០៣​ក្រុម​ផ្សេង​ទៀត សរុប ១៦​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​បង្ក្រាប​បន្ថែម ក្នុងនោះ​រួមមាន ក្រុម DB (Date Boy) ចំនួន ០៨​នាក់ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង ក្រុម DP (Doun Penh) ចំនួន​០៤​នាក់ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ក្រុម​សិស្ស​សាលា ចំនួន​០៤​នាក់ ដែល​កំពុង​ប្រមូលផ្ដុំ​គ្នា​ជក់​បារី​អេឡិចត្រូនិច​(​វ៉េ​ប​) ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន នៅ​ចំណុច​មាត់​ព្រែក​រំដោះ​ទឹក ភូមិ​ផ្សា​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​អំពាវនាវ ជាថ្មី​ម្តងទៀត សូម​អាណាព្យាបាល ដែល​ធ្លាប់តែ​បណ្តោយ​ឲ្យ​កូន​ក្លាយជា​ទំនើង​ទាំងអស់ សូម​ចូលរួម​យកចិត្តទុកដាក់​អប់រំ​កូន និង​តាមដាន​កូន ឲ្យបាន​ហ្មត់ចត់​បំផុត រីឯ​ក្មួយៗ​ដែល​បាន​ចូលរួម​ក្នុង​ក្រុម​ក្មេង​ទំនើង​កន្លងមក ឆាប់​កែខ្លួន​ជាបន្ទាន់ ជាពិសេស​ក្មួយៗ​សិស្សានុសិស្ស ដែល​កំពុង​សិក្សា សូម​ប្រឹងប្រែង​រៀនសូត្រ កុំ​ទំនើង​តាម​គ្នា គេច​ម៉ោង​រៀន​ទៅ​ជួបជុំ​ផឹកស្រា លេងល្បែង ជក់​គ្រឿងញៀន ជក់​កញ្ឆា ជក់បារី ជក់​វ៉ែប ដែល​នាំឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ អភិវឌ្ឍ​ខួរក្បាល ប៉ះពាល់​ដល់​ការចងចាំ បង្ក​ជា​ជំងឺ​ថប់​អារម្មណ៍ បំផ្លាញ​ទ្រព្យសម្បត្តិ​និង​កិត្តិយស​គ្រួសារ បំផ្លាញ​អនាគត​ខ្លួនឯង​។

​ប្រសិន​បើ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​ឃើញ​ទង្វើ​ទំនើង​ទាំងឡាយ សូម​ទំនាក់ទំនង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តាមរយៈ​ទូរស័ព្ទ​Hotline លេខ​១២៩១ អាវុធហត្ថ​រាជធានី​ភ្នំពេញ​នឹង​រក្សារ​ការសម្ងាត់​ជូន​៕

 

Filed in: ព័ត៌មានជាតិ