ទាន់ហេតុការណ៍
កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ==>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន ​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋាន កង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​

ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ស្នើរាជរដ្ឋាភិបាល រៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរ គ្រប់ទីកន្លែង ពេលបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ៥ សីហា

ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ស្នើរាជរដ្ឋាភិបាល រៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរ គ្រប់ទីកន្លែង ពេលបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ៥ សីហា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងបានស្នើឲ្យរាជរដ្ឋាភិបាល រៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរ នៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្នុងពេលបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្ត នូវការអនុវត្តគម្រោងព្រែកជីកហ្វូណន តេជោរបស់កម្ពុជា ។

នៅក្នុងពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នាថ្ងៃ២៨ មិថុនា សម្តេចតេជោ បានសង្កត់ធ្ងន់ថា «ខ្ញុំស្នើចំពោះរាជរដ្ឋាភិបាល នៅថ្ងៃទី៥ ខែសីហាខាងមុខ នៅពេលបើកការដ្ឋាននេះ (គម្រោងព្រែកជីកហ្វូណនតេជោ) សូមអំពាវនាវឲ្យគ្រប់ទីអារាម និងកន្លែងផ្សេងៗ ទូងស្គរ និងធ្វើអ្វីៗគ្រប់បែបយ៉ាង រហូតឈានទៅដល់បាញ់កាំជ្រួច ឡើងលើមេឃ ហើយយប់ថ្ងៃទី៥ ខែសីហា ក៏ត្រូវបាញ់កាំជ្រួចបន្ថែមទៀត នៅទីកន្លែងដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តនូវផ្លែផ្កានៃការអភិវឌ្ឍន៍គម្រោងនេះ» ។

សម្ដេចតេជោមានប្រសាសន៍ថា គម្រោងនេះនឹងបង្កើតឱកាសរាប់រយ រាប់ពាន់ រាប់ម៉ឺនឆ្នាំ សម្រាប់កម្ពុជាដើម្បីធានាថាកម្ពុជា អាចមានផ្លូវដឹកជញ្ជូនទៅកាន់សមុទ្រ បានដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដ៏ទៃ ។

សម្ដេចតេជោ បានបង្ហាញជំនឿយ៉ាងមុតមាំថា ព្រែកជីកនេះនឹងក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីមួយដ៏ធំសម្រាប់ ទិសនិរតីរបស់កម្ពុជា ដែលជួយបំពេញបន្ថែមទៅឲ្យការទប់ស្កាត់ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ ហើយបង្កើតនូវស្ថានភាពបៃតង គ្រប់រដូវកាល នៅទិសនិរតីរបស់កម្ពុជា ។

សម្ដេចបានថ្លែងថា ក្នុងស្មារតីសាមគ្គីភាពជាតិនេះដែរ សម្ដេចបានថ្លែងអំណរ គុណចំពោះជនរួម ជាតិនៅគ្រប់ទិសទី ដែលបានគាំទ្រពេញទំហឹងដល់គម្រោង អភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនា នៅក្នុងពេលដ៏ខ្លីខាងមុខ ។ នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿន សុខភាពប្រជាជននាពេលកន្លងមក។

សម្ដេចតេជោ គូសបញ្ជាក់ថា គម្រោងព្រែកជីក-ហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពីមនសិការ និងឆន្ទៈ របស់កម្ពុជាសុទ្ធសាធដែល នឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការ ដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យ ទេសចរណ៍ផងដែរ។

សម្ដេចក៏បានលើកឡើងដែរថា ព្រែកជីកហ្វូណនតេជោ ក៏នឹងជួយឲ្យកម្ពុជាពង្រឹង នូវឯករាជ្យភាព ខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះ នឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងរំហូរទឹកទន្លេមេគង្គឡើយ។

គួរឲ្យដឹងថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លង កាត់ខេត្តចំនួន៤ ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ ផ្លូវទឹកនេះ នឹងមានទទឹងមុខ កាត់ផ្នែកខាងលើ ប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែក ខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបាន ដោយសុវត្ថិភាព ។

សូមរំលឹកថា គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង , សាងសង់ស្ពានចំនួន១១កន្លែង , សាងសង់ផ្លូវអមសាង ខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗ ទៀតផងដែរ ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ