ទាន់ហេតុការណ៍
កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ==>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន ​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋាន កង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកាស​ឲ្យ ក្រុម​ក្មេង​ទំនើ​ង ឆាប់​កែខ្លួន​ជាបន្ទាន់​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកាស​ឲ្យ ក្រុម​ក្មេង​ទំនើ​ង ឆាប់​កែខ្លួន​ជាបន្ទាន់​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ដោយ​មាន​បទបញ្ជា​ម៉ឹងម៉ាត់​របស់​លោក​ឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់ឲ្យ​លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ជំនាញ​នៃ មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​និង​សន្តិសុខ មន្ទីរ​ផែនការ​ប្រតិបត្តិការ និង​ហ្វឹកហ្វឺន មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស កង​អន្តរាគមន៍​នៃ​វរ​សេនា​តូច​លេខ​១ មណ្ឌល​ទទួល​ព័ត៌មាន​Hotline១២៩១ ព្រមទាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ រួម​គ្នា​បើក​យុទ្ធនាក្តៅ​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ឲ្យបាន​តឹងរឹង​បំផុត​ដោយ​មិន​មាន​ការលើកលែង​។

​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី ២១-២២ ខែមិថុនា ឆ្នាំ​២០២៤ មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស រួមជាមួយ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​សែន​សុខ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌចំការមន ខណ្ឌ​ទួលគោក ខណ្ឌ​ជ្រោយចង្វារ ខណ្ឌ​ព្រែក​ព្នៅ បាន​ធ្វើ​ការឃាត់ខ្លួន​ក្មេង​ទំនើង​សរុប​៥៦​នាក់ ក្នុងនោះ​មាន​ក្រុម AC (​ក្រុម​ក្នុង​តំបន់​ភូមិ​អន្លង់​ក្ងាន ខណ្ឌ​សែន​សុខ​) ចំនួន ១១​នាក់ ដែល​ក្រុម​នេះ​ធ្លាប់​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បក្ខពួក​ចំនួន ០៤​នាក់​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៤​ម្តង​ហើយ​ពាក់ព័ន្ធ​ករណី​ប្រើ ដាវ កាំបិត ដុំថ្ម ធ្វើ​សកម្មភាព ដេញ​កាប់ និង​គប់ ទៅលើ​ជនរងគ្រោះ​ចំនួន ០៤​នាក់ ជិះ​ម៉ូតូ ០២​គ្រឿង នៅ​ចំណុច​ផ្លូវ​៩២ ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ​, ក្រុម​លូ​៥(៩៨) (​ក្រុម​នៅ​តំបន់​លូ​៥ ខណ្ឌមានជ័យ​) ចំនួន​០៦​នាក់ ដែល​ក្រុម​នេះ មាន​ការពាក់ព័ន្ធ​ករណី​ក្រុម​ដេញ​កាប់​គ្នា​នៅមុខ​របង​ព្រលាន យន្តហោះ ពោធិ៍ចិនតុង​នា​យប់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២៤, ក្រុម ZK (​សាំង​គីម​) ចំនួន ០១​នាក់ ក្នុង​ចំណោម​សមាជិក​ក្រុម​ដែល​មាន​គ្នា​១២​នាក់ ក្នុង​ខណ្ឌ​ដង្កោ ដែល​ក្រុម​នេះ​ធ្លាប់​ធ្វើ​សកម្មភាព ដេញ​កាប់​ក្រុម JR (​ចង្រិត​) ឲ្យ​ខូច​ម៉ូតូ ០២​គ្រឿង នៅ​ម្តុំ​ស្ទឹងមានជ័យ និង​ធ្លាប់​ដេញ​វាយ​សិស្ស​អនុវិទ្យាល័យ​ទួល​អំពិល ព្រោះ​ទំនាស់​ពាក្យសម្តី​គ្នា​, ក្រុម​EH ក្នុង​ខណ្ឌ​ដង្កោ ចំនួន ០៣​នាក់ ដែល​ក្រុម​នេះ ធ្លាប់​ពាក់ព័ន្ធ មាន​ជម្លោះ​ដេញ​វាយ​គ្នា​ដោយ​ប្រើ ដុំថ្ម ខ្សែក្រវ៉ាត់ ជាមួយ​ក្រុម​ទំនើង​ផ្សេងទៀត មិន​ស្គាល់​ឈ្មោះ ក្នុង​អំឡុង​ឆ្នាំ​២០២១​និង​ដើមឆ្នាំ​២០២៤ នៅ​ម្តុំ​អនុវិទ្យាល័យ​ទួល​អំពិល និង ៣៥​នាក់​ទៀត គឺ​ជា​ក្មេង​ទំនើង​ប្រមូលផ្តុំ​ជា​ក្រុម​បង្ក​ការភ័យខ្លាច​និង​រំខាន​អ្នក​ដ៏​ទៃ​នៅ​ទីសាធារណៈ ដូចជា ក្រុម​បង្ហោះ​ម៉ូតូ​, ក្រុម​កែឆ្នៃ​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​ជិះ​រោទិ៍​ពេញ​ផ្លូវ​, ក្រុម​ប្រមូលផ្តុំ​គ្នា​ជក់​វ៉ែប ជក់បារី ផឹកស្រា ស្រែក​ឡូឡា កណ្តាល​អាធ្រា​ត នៅ​ទី​សាធារណៈ​។

​ពាក់ព័ន្ធ​ករណី​ក្មេង​ទំនើង​ទាំងនេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់​វិធានការ​អប់រំ​ព្រមាន​ធ្វើ​កិច្ចសន្យា​និង​ឲ្យ​អាណាព្យាបាលធានា​ត្រឡប់​ទៅវិញ ចំពោះ​អ្នក​មាន​កំហុស​ខាង​សីលធម៌ និង​បញ្ជូន​ទៅ​តុលាការ​ចំពោះ​អ្នក​មាន​កំហុស​ល្មើសច្បាប់​។ ទន្ទឹម​គ្នា​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ប្រកាស​ឲ្យ ក្រុម​ក្មេង​ទំនើង​ទាំងអស់ ឆាប់​កែខ្លួន​ជាបន្ទាន់ និង​សូម​អំពាវ​នា​ដល់​អាណាព្យាបាល ដែល​ធ្លាប់តែ​បណ្តោយ​ឲ្យ​កូន​ក្លាយជា​ទំនើ​ង បាត់​នូវ​សីលធម៌ គុណធម៌ វិន័យ និង​ច្បាប់ទម្លាប់ ទាំងអស់ សូម​ចូលរួម​ងាក​មក​យកចិត្តទុកដាក់​អប់រំ​កូន ផ្តល់​គំរូ​ល្អ បរិស្ថាន​ល្អ ដល់​កូន និង​គ្រប់គ្រង ថែទាំ តាមដាន​កូន ឲ្យបាន​ហ្មត់ចត់​បំផុត​ផងដែរ​។

​សូម​បញ្ជាក់​ដែរ​ថា អាវុធហត្ថ​រាជធានី​ភ្នំពេញ នឺង​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ក្មេង​ទំនើង​ដោយ​មិន​លើកលែង​ដាច់ខាត​ចំពោះ​មុខ​ញ្ញា​ដូចខាងក្រោម​៖
១- ក្រុម​ក្មេង​ដែល​ធ្លាប់​ចូល​ជា​សមាជិក​ក្រុម​ទំនើង​និង​ធ្លាប់​ធ្វើ​សកម្មភាព​ដេញ​វាយ​កាប់​ចាក់​គ្នា កន្លងមក​។​
២- ក្រុម​ក្មេង​ដែល​ប្រើ​អំពើហិង្សា វាយតប់ កាប់​ចាក់​គ្នា​ជាក់ស្តែង ក្នុង​សាលារៀន ទីសាធារណ​: និង​តាម​ដងផ្លូវ​។​
៣- ក្រុម​ក្មេង​ដែល បង្ហោះ​ម៉ូតូ កែច្នៃ​ស៊ី​ម៉ាំង​ម៉ូតូ​ជិះ​រោទិ៍​លឺសូរ​ខ្លាំង ស្រែក​ហ៊ោ​កញ្ច្រៀវ ប្រដេញ​គ្នា​តាមផ្លូវ ដែល​ផ្ដល់​ការភ័យខ្លាច​និង​រំខាន​ដល់​អ្នក​ដ៏​ទៃ​តាម​ទីសាធារណៈ​។​
៤- ក្រុម​ក្មេង​ដែល បំផ្លាញ​ទ្រព្យ​របស់​អ្នកដទៃ ទ្រព្យសម្បត្តិ​រដ្ឋ ដូចជា គប់​កញ្ចក់​រថយន្ត វាយបំផ្លាញ​ម៉ូតូ វាយបំផ្លាញ​អំពូល​ភ្លើង​សាធារណៈ វាយបំផ្លាញ​ប៉ាណូ​សាធារណៈ​។​
៥- ក្រុម​ក្មេង​ដែល ប្រមូលផ្ដុំ​គ្នា​ផឹកស៊ី ជក់បារី ជក់​វ៉ែប ចាក់ធុងបាស់ ឡូឡា​អនាធិបតេយ្យ នៅតាម​ទីសាធារណៈ ពេល​អាធ្រា​ត​។​
៦- ក្រុម​សិស្សសាលា​ដែល​នៅក្នុង​ម៉ោង​រៀន ទៅ​ប្រមូលផ្តុំ​គ្នា​ផឹកស្រា ជក់បារី ជក់​វ៉ែប តាម​រមណីយដ្ឋាន តាម​ចំការ តាម​កញ្ចុះ តាម​ផ្ទះសំណាក់ តាម​ខារ៉ាអូខេ ដោយ​គេច​ម៉ោង​រៀន​។
​ដូច្នេះ បើ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​ឃើញ​ទង្វើ​ទំនើង​កោងកាច គ្មាន​សីលធម៌ គ្មាន​សណ្តាប់ធ្នាប់ គ្មាន​ច្បាប់ទម្លាប់​ដូច​មុខសញ្ញា​ខាងលើនេះ សូម​ទំនង​ទំនង​ទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តាមរយៈ​ទូរស័ព្ទ​Hotline លេខ​១២៩១ ដោយ​អនុគ្រោះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​នឹង​រក្សារ​ការសម្ងាត់​ជូន​៕

Filed in: ព័ត៌មានជាតិ