ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ឯកឧត្តម ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រព័ន្ធប្រឡាយព្រែកហូរ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

រដ្ឋមន្ត្រីក្រសួងធនធានទឹក ឯកឧត្តម ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រព័ន្ធប្រឡាយព្រែកហូរ ក្នុងភូមិសាស្ត្រខេត្តកណ្តាល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កណ្តាល ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រព័ន្ធប្រឡាយព្រែកហូរ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នេះ ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងក្រុមការងារ អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យការងារកាយទំនប់ (cofferdam) ក្រោមស្ពាន ដើម្បីដំណើរការបង្ហូរទឹកក្នុងប្រព័ន្ធប្រឡាយព្រែកហូរ។

សូមជម្រាបថា ៖ ប្រព័ន្ធប្រឡាយព្រែកហូរ ជាផ្នែកមួយនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានការស្តារប្រឡាយព្រែកហូរ ប្រវែង ៧,២គីឡូម៉ែត្រក្នុងនោះប្រឡាយរៀបថ្មប្រវែង ៣,៥គីឡូម៉ែត្រ និងប្រឡាយចាក់បេតុងប្រវែង ៣,៧គីឡូម៉ែត្រ។

សូមបញ្ជាក់ថា ៖ ប្រព័ន្ធប្រឡាយព្រែកហូរមានសក្តានុពលដោះទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ចំណុចស្ពានព្រែកហូរ នៃភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រមាណ ៥១៥ ម៉ែត្រត្រីគុណក្នុង១វិនាទី ទៅតាមព្រែកយាយជា ២១៥ម៉ែត្រត្រីគុណក្នុង១វិនាទី ប្រឡាយភ្ជាប់លេខ៣ប្រមាណ ២០០ម៉ែត្រត្រីគុណក្នុង១វិនាទី និងព្រែកថីប្រមាណ ១០០ម៉ែត្រត្រីគុណក្នុង១វិនាទី គិតមកដល់ពេលនេះវឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ៩៥%។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការកាយទំនប់(cofferdam) នាពេលនេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ថា ទំនប់ cofferdam មិនទាន់កាយចេញ ដើម្បីទុកឱ្យសម្តេចបានពិនិត្យវឌ្ឍនភាពជាក់ស្តែងពីទិដ្ឋភាពប្រព័ន្ធប្រឡាយព្រែកហូរ ជាពិសេសប្រឡាយរៀបថ្ម និងប្រឡាយចាក់បេតុង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ