ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​​៖ ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​ឡើង

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​​៖ ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​ឡើង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​គូសបញ្ជាក់​ថា​ ការ​ធ្វើ​សមាហរណកម្ម និង​បរិវត្ត​កម្ម​ក្នុង​បរិបទ​ឌី​ជី​ថ​ល​ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ​ជា​ភាព​ចាំបាច់ រួម​ជាមួយ​ការ​បង្កើន​គុណភាព​ព័ត៌មាន​។

យោង​តាម​បណ្តាញ​សង្គម​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា​៖ ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​កើនឡើង បង្កើត​ឱ្យ​មានការ​ប្រកួតប្រជែង ជាមួយ​វិបត្តិ​ហិរញ្ញវត្ថុ ការ​ធ្លាក់​ចុះ​នៃ​ចំណូល​ពាណិជ្ជកម្ម​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​​ «​នៅ​ល្ងាច​ថ្ងៃ​ទី​១០​ខែឧសភា ឆ្នាំ ២០២៤ ខ្ញុំ​បាន​ចូលរួម​ជា​អធិបតី​ប្រារព្ធ​ខួប ១០ ឆ្នាំ​នៃ​ការ​បង្កើត​កាសែត​ខ្មែរ ថា​ម​ស៍​។ រហូត​មក​ដល់​ពេល​នេះ សារព័ត៌មាន​បោះពុម្ព​ជា​ភាសា​អង់គ្លេស​មាន​តែ​មួយ​គត់​ក្រោយ​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ភាសា​ខ្មែរ​និង​អង់គ្លេស​ប្រកាស​បញ្ឈប់​ការ​បោះពុម្ពផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ និង​បន្ត​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​នៅ​លើ​អន​ឡាញ​»។

ឯកឧត្តម រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​​«ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​កើនឡើង បង្កើត​ឱ្យ​មានការ​ប្រកួតប្រជែង ជាមួយ​វិបត្តិ​ហិរញ្ញវត្ថុ ការ​ធ្លាក់​ចុះ​នៃ​ចំណូល​ពាណិជ្ជ​កម្ម និង​ភាព​សម្បូណ៌​បែប​នៃ​ខ្លឹមសារ និង​មធ្យោបាយ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​កាន់តែ​ងាយស្រួល​និង​ទំនើប ជាដើម​ចម​នៃ​ការ​ធ្លាក់​ចុះ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ​ដូច​ជា​កាសែត វិទ្យុ និង​ទូរទស្សន៍​»។

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​គូសបញ្ជាក់​បន្ថែម​ថា​​«ការ​ធ្វើ​សមាហរណកម្ម និង​បរិវត្ត​កម្ម​ក្នុង​បរិបទ​ឌី​ជី​ថ​ល​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ​ជា​ភាព​ចាំបាច់ រួម​ជាមួយ​ការ​បង្កើន​គុណភាព​ព័ត៌មាន គុណភាព​វិជ្ជាជីវៈ​ដើម្បី​ប្រសិទ្ធភាព​នៃ​ការ​ប្រកួតប្រជែង និង​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​នៃ​បច្ចេកវិទ្យា» ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ